**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋបាលលោក ណាល់ ត្រាំ ជំរុញឱ្យទីភ្នាក់ងារ USAID ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររបៀបបែងចែកជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅជុំវិញពិភពលោក

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររបៀបបែងចែកជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅជុំវិញពិភពលោក ស្របតាមគោលនយោបាយតម្កល់ផលប្រយោជន៍ប្រជាជនអាមេរិកមុនគេ «America First» របស់លោក ត្រាំ ហើយនឹងដាក់ពិន័យលើបុគ្គលិកណា ដែលមិនអើពើនឹងបទបញ្ជា។

សេចក្តីណែនាំទៅកាន់បុគ្គលិកជាង ១០ ០០០នាក់នៅទីភ្នាក់ងារ USAID ក៏បានប្រាប់ឱ្យផ្អាកការចំណាយផងដែរ ដែលនឹងប៉ះពាល់ដល់ ការផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក។

លោក Ken Jackson ជំនួយការផ្នែកគ្រប់គ្រង និងធនធានមនុស្សនៃរដ្ឋបាល លោក ត្រាំ បញ្ជាក់ថា «យើងមានទំនួលខុសត្រូវ ក្នុងគាំទ្រលោកប្រធានាធិបតី ឱ្យសម្រេចបាននូវទស្សនវិស័យរបស់លោក។

លោកប្រធានាធិបតី បានផ្តល់ឱកាសយ៉ាងធំធេង ដល់យើង ដើម្បីផ្លាស់ប្តូររបៀបផ្តល់ជំនួយទៅបរទេស សម្រាប់រយៈពេលទសវត្សរ៍ទៅមុខទៀត»។

សហរដ្ឋ អាមេរិក ជា អ្នក ផ្តល់ ជំនួយ ធំ ជាង គេ នៅ លើ ពិភពលោក។ ពេញមួយឆ្នាំ ២០២៣ អាមេរិកបានបញ្ចេញជំនួយចំនួន ៧២ពាន់លានដុល្លារ។ ក្នុងនោះ ៤២ភាគរយជាជំនួយមនុស្សធម៌ ដែលត្រូវបានតាមដានដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២៤។

សេចក្តីណែនាំកាលពីថ្ងៃសុក្រ បានធ្វើឱ្យស្ថាប័នមនុស្សធម៌ និងសហគមន៍ដឹកនាំជំនួយអភិវឌ្ឍន៍ ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលវិសាលភាពនៃសេចក្តីណែនាំ មានលក្ខណៈទូលំទូលាយ ចំពោះមុខភាពមិនប្រាកដប្រជា នៃរបៀបអនុវត្ត។

ការផ្អាកចំណាយលើជំនួយបរទេស គឺលើកលែងតែមួយគត់ សម្រាប់ជំនួយស្បៀងអាហារមនុស្សធម៌សង្គ្រោះបន្ទាន់ និងសម្រាប់មន្ត្រីរដ្ឋាភិបាល ដែលត្រូវត្រលប់ទៅបំពេញកាតព្វកិច្ចរបស់ពួកគេ។ ប៉ុន្តែតម្រូវឱ្យមានការត្រួតពិនិត្យលម្អិត និងផ្តល់ហេតុផលច្បាស់លាស់ ហើយអាចអនុម័តបានតែពីសំណាក់បុគ្គលពីររូបប៉ុណ្ណោះ គឺប្រធាន USAID និងមួយទៀតគឺ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubi៕

អត្ថបទដែលជាប់ទាក់ទង