ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លក្ខណសម្បត្តិ និងនីតិវិធីនៃការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លក្ខណសម្បត្តិ និងនីតិវិធីនៃការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រីតំណាងនាយកដ្ឋាន និងអ្នកពាក់ព័ន្ធសរុបប្រមាណ ២០នាក់។
កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លក្ខណសម្បត្តិ និងនីតិវិធីនៃការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃព្រះរាជាណាចក្រកម្ពុជា ដោយសិក្សាពីទិន្នន័យដែលបានប្រមូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសូចនាករនានាដែលបានសិក្សាពីប្រទេសមួយចំនួនផងដែរ៕

