ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុន Emirates Airline ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា នៅបណ្តាញផ្សព្វផ្សាយរបស់ខ្លួន

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airline និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំកិច្ចពិភាក្សាទៅលើការពិនិត្យលទ្ធភាពចុះ MOU រវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងជម្រាបជូនអំពីតួនាទីរបស់ក្រុមហ៊ុន Emirates Airline នៅក្នុងកម្ពុជាផងដែរ។
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការចុះ MOU និងតែងតាំង Focal person រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិត និងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ តួយ៉ាងស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនEmirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម ៕

