**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ

ភ្នំពេញ៖ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១០០បញ្ជរ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន នាយក នាយិកា តំណាងក្រុមហ៊ុនឯកជន ធនាគារដៃគូ និងយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងស្រុក និងក្រៅស្រុក បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម អ្នកផលិតមាតិកា សរុបប្រមាណជាង ៣០០នាក់។

ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុតទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ សំដៅលើកកម្ពស់ការកសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ ពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ មានន័យថាសាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់សេវានេះឲ្យបានទូលំទូលាយ តាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code។ នេះគឺជាលើកទី១ ហើយ ដែលយើងមាន «បញ្ជរសេវាសាធារណៈចល័ត» ឧបករណ៍មួយដែល ប្រមូលផ្តុំនូវព័ត៌មានពាក់ព័ន្ធទាំងអស់នឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈនានា ដែលនៅជិតគេហដ្ឋានរបស់ខ្លួនផ្ទាល់តែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះម្ចាស់ហាងកាហ្វេ ម្ចាស់ផ្សារទំនើប ធនាគារ ក្រុមហ៊ុនឯកជន សមាគមនិយោជក និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ការគាំទ្រ ក្នុងការផលិតបញ្ជរសេវាសាធារណៈចល័តនេះ។

សូមបញ្ជាក់ថា ចំណុចពិសេស និងសារៈប្រយោជន៍នៃ «បញ្ជរសេវាសាធារណៈចល័ត» នេះមានដូចជា៖

ទី១. ការបង្ខិតការផ្ដល់ឱកាស និងការធ្វើឱ្យយុវជនយុវនារី អាចស្វែងរកព័ត៌មាននិងសេវាកម្ម ដែលមានប្រយោជន៍នានាសម្រាប់ខ្លួន ដោយប្រើត្រឹមតែ “ម្រាមដៃ» ប៉ុណ្ណោះ។

ទី២. ជាបណ្ដុំនៃព័ត៌មាន និងការផ្តល់សេវាដ៏ពិសេសក្នុងការស្វែងរកការងារ ស្វែងរកបុគ្គលិក ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងដាក់ពាក្យបណ្តឹងជាដើម ដែលលើសពីយន្តការ និងគេហទំព័រ ដែលកំពុងដំណើរការមួយចំនួនទៀតផង។

ទី៣. ការចែករំលែកព័ត៌មាន និងសេវាកម្មដ៏ត្រឹមត្រូវ ទាន់ពេលវេលា អាចទុកចិត្តបាន និង ផ្លូវការពីស្ថាប័នរដ្ឋជូនដល់សាធារណជន យុវជន យុវនារីកម្ពុជា ទាំងអស់។

ទី៤. ជាចំណែកមួយនៃការសម្របសម្រួល និងបង្កើនការងារ និងកំណើនសេដ្ឋកិច្ច ក្នុងដំណើរប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕

អត្ថបទដែលជាប់ទាក់ទង