**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង

អ.គ.ហ. រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ក្រោមការដឹកនាំ និងសម្របសម្រួលដោយបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ. និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ.។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាសភាពសរុបប្រមាណ ១២០រូប មកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំដែលត្រូវបានរៀបចំកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

ក្នុងកិច្ចប្រជុំលើកទី១នោះ អង្គប្រជុំបានពិនិត្យលើខ្លឹមសារ និងវឌ្ឍនភាពនៃការរៀបចំយុទ្ធ-សាស្រ្ដសំខាន់ៗ ក្រោមកម្មវិធិកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ៥ រួមមាន៖ (១) យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥, (២) យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធ លទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥, (៣) យុទ្ធសាស្រ្ដស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ២០១៩-២០២៥, (៤) ផែនការយុទ្ធសាស្រ្ដ ស្ដីពីការកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, និង (៥) យុទ្ធ-សាស្រ្ដស្ដីពីការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥។

ដោយឡែកសម្រាប់ការប្រជុំលើកទី២ នេះ គឺដើម្បីពិនិត្យលើឯកសារគោល និងយុទ្ធសាស្រ្ដសំខាន់ៗបន្ថែមចំនួន ៨ រួមមាន៖ (១) យុទ្ធសាស្រ្ដកៀរគរចំណូលកៀរគរចំណូលដំណាក់កាលទី៣, (២) ឯកសារគោលស្តីពីការកែទម្រង់ការ-គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, (៣) ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, (៤) ផែនទីបង្ហាញផ្លូវសម្រាប់ដោះស្រាយចំណាយកកស្ទះ, (៥) ផែនការពង្រឹង និងពង្រីកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), (៦) ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៧) យុទ្ធសាស្រ្ដស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ, និង (៨) ក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច។

កិច្ចប្រជុំទាំង ២លើកនេះ ត្រូវបានរៀបចំ ដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ឆ្លងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។

បណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់បន្ថែមថា វឌ្ឍនភាពពេញមួយឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្លុះបញ្ចាំងអំពីឆន្ទៈ ការប្រឹងប្រែង និងកិច្ចសហការរបស់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាអាទិ៍៖ អង្គភាពក្រោមឱវាទ កសហវ., ក្រសួង ស្ថាប័ន, មន្ទីរ សហវ. រាជធានី ខេត្ត, រដ្ឋបាលរាជធានី ខេត្ត, ជាពិសេសកិច្ចសហប្រតិបត្តិការរបស់ដៃគូអភិវឌ្ឍ ក្រោមអនុសាសន៍ណែនាំតម្រង់ទិសរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បន្ទាប់ពីបញ្ចប់បទបង្ហាញ និងការពិភាក្សាយ៉ាងផុសផុលបណ្ឌិត យ៉េត វីណែល បានស្នើឡើងនូវអនុសាសន៍ សម្រាប់គ្រប់អង្គភាព និងស្ថាប័នដែលមានការពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តវិធានការទាំងឡាយ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្ដនានា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្លើយតបទៅនឹងបរិការណ៍ នៃការប្រែប្រួលយ៉ាងឆាប់រហ័ស នៃសង្គម-សេដ្ឋកិច្ចសកលលោក៕

អត្ថបទដែលជាប់ទាក់ទង