**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ

ភ្នំពេញ៖ “ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល និងសហការីនៅពេលនេះ បានបើកនូវទំព័រថ្មីមួយ រួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងសភានៃប្រទេសយើងទាំងពីរ ស្របទៅនឹងឆន្ទៈនិងក្តីប្រាថ្នារបស់យើង។ ដូចនេះ យើងត្រូវតែរួមគ្នារក្សានូវសន្ទុះ នៃការផ្លាស់ប្តូរ ឱ្យកាន់តែញឹកញាប់ និងនៅគ្រប់កម្រិត និងគ្រប់វិស័យ សំដៅជំរុញ លើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យឈានទៅកម្រិតខ្ពស់ថ្មីមួយទៀត”។

នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធិលៀងសាយភោជន៍ នៅរាត្រីថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ជូនឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូ ដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនៅកម្ពុជា តំណាងឱ្យស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ និងបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ ដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានជិត៧០ ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងស្ថិតស្ថេរយូរអង្វែង តទៅអនាគត។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងបន្តថា ទាំងនៅអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងមានភាពទាក់ទងគ្នាទៅវិញទៅមក ហើយសង្ឃឹមថា កិច្ចសហការដ៏ល្អនេះនឹងធ្វើឱ្យយើងកាន់តែរឹងមាំជាមួយគ្នា ហើយនឹងផ្តល់នូវផលប្រយោជន៌ឱ្យគ្នាទៅវិញទៅមក ទោះបីជាបរិការណ៍តំបន់ និងអន្តរជាតិកំពុងមានការផ្លាស់ប្តូរ ប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចស្មានទុកជាមុនបានក៏ដោយ។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅតែឈរយ៉ាងរឹងមាំ និងស្អិតល្មួត។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងនៅតែបន្ត ហើយកាន់តែរីកចម្រើនឈានឡើង នៅពេលដែលយើងខិតខំ ប្រឹងប្រែងធ្វើការជាមួយគ្នាឱ្យកាន់តែខ្លាំងក្លា ដើម្បីបំពេញតាមបំណង និងក្តីប្រាថ្នា នៃការវិវត្តរបស់ប្រជាជនយើង។ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់យើងនារសៀលថ្ងៃនេះ ប្រកបដោយលទ្ធផលផ្លែផ្កា និងមានអត្ថន័យជ្រាលជ្រៅ ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ និងជាគ្រួសារអាស៊ាន”។

ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូរដ្ឋសភា ម៉ាឡេស៊ី។ ឯកឧត្តមបណ្ឌិត វាយតម្លៃខ្ពស់ចំពោះទំនាក់ទំងដ៏ល្អប្រទេសទាំងពីរដែលបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនទាំងសងខាង។

ក្នុងនាមប្រធានអាយប៉ាលើកទី៤៦ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានបញ្ជាក់ថា រដ្ឋសភាម៉ាឡេស៊ីនឹងខិតខំលើកកម្ពស់យន្តការសភា ដើម្បីប្រជាជាតិអាស៊ាន
ទាំងមូលមិនមែនសម្រាប់ម៉ាឡេស៊ីតែមួយប៉ុណ្ណោះទេ។ គឹយើងរួមសហការគ្នា ចែករំលែកជាមួយគ្នាហើយទទួលផលទាំងអស់គ្នា។

សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ាន យើងត្រូវបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងលើវេទិកាតំបន់និងអន្តរជាតិ សំដៅជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ កម្ពុជាសូមគាំទ្រយ៉ាងខ្លាំងដល់ម៉ាឡេស៊ីក្នុងការធ្វើជាប្រធានអាស៊ាន និងប្រធានអន្តរសភាអាស៊ាន (អាយប៉ា) នៅឆ្នាំនេះ ជាមួយនឹងចក្ខុវិស័យដឹកនាំការកសាងសហគមន៍អាស៊ានឈានទៅសម្រេចបានកម្រិតខ្ពស់ថ្មីកាន់តែមានភាពរឹងមាំ ធន់ បរិយាបន្ន និងវិបុលភាពបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង