**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៧៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែ បង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរស្ថាប័ន ដើម្បីរួមគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងអនាម័យ ដល់ជនជាប់ឃុំតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងសុខាភិបាល គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងមន្រ្តីនៃពន្ធនាគារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខភាពប្រជាជនទូទាំងប្រទេស នៅគ្រប់ទីកន្លែង រួមទាំងជនជាប់ឃុំ ក្នុងពន្ធនាគារ ពោលគឺលោកមានសិទ្ធទទួលបានសេវាសុខភិបាល ដូចប្រជាជនទូទៅ ប្រកបដោយគុណភាព តាមតម្រូវការ ទាំងសេវាសង្រ្គោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឥតរើសអើង។

នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្មួយៗ ប្អូនៗត្រូវយកអារម្មណ៍ផ្លូវចិត្តឱ្យបានល្អ កែប្រែ ផ្លាស់ប្តូរជាវិជ្ជមាននិងកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយត្រូវកាត់ផ្តាច់ពីរឿងចាស់។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា សុខភាពផ្លូវចិត្ត អារម្មណ៍ គឺជារឿងសំខាន់ទី១ ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះ ឯកឧត្តមបានផ្ញាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះ សូមឱ្យមានចិត្តគំនិតថ្មី បោះជំហានទៅរកការកែលម្អឱ្យបានប្រសើរឡើង ដើម្បីកសាងខ្លួន គ្រួសារ និងសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល ក្នុងពន្ធនាគារដូចខាងក្រោម៖

១-ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងសុខភាពពន្ធនាគារ ជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត មូលដ្ឋានសុខាភិបាលពាក់ព័ន្ធ ក្នុងតំបន់គ្របដណ្តប់ ដើម្បីពិភាក្សាការងារ ការរៀបចំផែនការ និងការផ្តល់សេវាសុខភាពក្នុងពន្ធនាគារឱ្យកាន់តែប្រសើរ។

២-សហការជាមួយមន្ទីរសុខាភិបាល ក្នុងដែនសមត្ថកិច្ច ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធបញ្ជូនអ្នកជំងឺពីពន្ធនាគារទៅមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានទាន់ពេលវេលា ដើម្បីជាការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាថែទាំសុខភាពជនជាប់ឃុំបានល្អប្រសើរថែមទៀត។ ក្រសួងសុខាភិបាលក៏ធ្លាប់បានធ្វើសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ។

៣-ក្រសួងសុខាភិបាល ជួយគាំទ្រលើការបណ្តុះបណ្តាល បច្ចេកទេសទៅតាមជំនាញ និងចូលរួមក្នុងសិក្ខាសាលាផ្សេងៗ ទាក់ទងនឹងការងារបច្ចេកទេសសុខាភិបាល ដល់មន្រ្តីសុខាភិបាលបម្រើការនៅក្នុងប៉ុស្តិ៍សុខភាពពន្ធនាគារ។

៤-គាំទ្រលើការធ្វើបច្ចុប្បន្នភាពសមាសភាពថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចំពោះប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសសុខាភិបាលពន្ធនាគារ។

៥-ប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារជាមូលដ្ឋានសុខាភិបាលដ៏សំខាន់មួយ ដូច្នេះការរាយការណ៍ពីករណីជំងឺតាមរយៈ មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាការងារសំខាន់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ក្នុងការតាមដាន និងត្រួតពិនិត្យការផ្តល់សេវាសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង