**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ភាពឈ្លាសវៃរបស់ប្រមុខដឹកនាំ ក្នុងការស្តារសេដ្ឋកិច្ចឆ្នាំ២០២៤

ក្នុងដំណើរការសេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថា មានបញ្ហាប្រឈមជាច្រើនដែលបណ្តារប្រទេសនីមួយៗ ខិតខំប្រឹងប្រែងដោះស្រាយតាមរយៈការដាក់ចេញនូវគោលនយោបាយស្តារឡើងវិញរៀងៗខ្លួន ក្នុងខណៈដែលភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុកនូវអត្រាការប្រាក់។ សេដ្ឋកិច្ចចិន ក៏ស្ថិតក្នុងស្ថានភាពប្រឈមនូវព្យុះភ្លៀងដ៏ធំមួយ ដែលពិភពលោកទាំងមូលមិនអាចនឹកស្មានដល់ថា ការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្រ្តសំខាន់ៗរបស់ចិន អាចទប់ទល់នូវព្យុះភ្លៀងដ៏កំណាចឃោរឃៅនេះបានទេ។ ផ្ទុយទៅវិញ ប្រទេសចិនបានឆ្លងកាត់ដោយជោគជ័យនូវបញ្ហាប្រឈមដ៏វិសាមញ្ញមួយចំនួនក្នុងឆ្នាំ ២០២៤ និង ឈានទៅដល់ការរីកលូតលាស់ឡើងវិញនៅឆ្នាំ ២០២៥ ដែលកំពុងតែចាប់ផ្តើមនាពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចចិនត្រូវបានប៉ាន់ស្មានថាមានផលិតផលក្នុងស្រុកសរុបនឹងលើសពី ១៧,៥ ទ្រីលានដុល្លារអាមេរិក រួមផ្សំនឹងការផលិតសម្រាប់ធានាននូវសន្តិសុខស្បៀងយ៉ាងពេញលេញនិងបរិបូរណ៍ បើទោះបញ្ហាអាកាសធាតុ និង បរិស្ថានសាកល មានការប្រែប្រួលក៏ដោយ។ បើយើងក្រឡេកមើល ការអភិវឌ្ឍក្នុងតំបន់នានាមានភាពស៊ីសង្វាក់គ្នា និង កាន់តែប្រសើរឡើងនូវប្រព័ន្ធនគរូបនីយម្មបែបថ្មីនិងការស្តារនិងអភិវឌ្ឍជនបទរួមបញ្ចូលគ្នា ដែលបានជះឥទ្ធិពលវិជ្ជមានទៅវិញទៅមក។ គោលនយោបាយសម្រាប់ជោគវាសនារួមមួយទៀត គឺការអភិវឌ្ឍបៃតងនិងកាបូនទាបត្រូវបានជំរុញដោយស៊ីជម្រៅសម្រាប់ប្រទេសចិន ដើរស្របគ្នាជាមួយនឹងកម្មវិធីនៃគោលនយោបាយនគរូបនីយកម្ម បានប្រែក្លាយប្រទេសចិនជាទីក្រុងដ៏ស្រស់ស្អាត សម្រាប់សាកលលោកបានលេចឡើងជាសន្សឹមៗ។

ជាមួយគ្នានោះដែរ ការពូនជ្រំកម្លាំងផលិតកម្មប្រកមបដោយគុណភាពថ្មី ដែលដើរស្របទៅតាមលក្ខខណ្ឌក្នុងតំបន់ ឧស្សាហកម្មថ្មី ទិដ្ឋភាពមុខរបរថ្មី និង រូបមន្តថ្មី ក៏បានលេចចេញជាបន្តបន្ទាប់ ហើយបានធ្វើឱ្យបរិមាណផលិតរថយន្តថាមពលស្អាតមានចំនួនលើសពី ១០ លានគ្រឿងជាលើកដំបូង។ លើសពីនេះទៀត វិស័យសៀគ្វី បញ្ញាសិប្បនិមិ្មត និងទូរគមនាគមន៍កង់ទិច ព្រមទាំងវិស័យផ្សេងទៀតក៏ទទួលបានសមិទ្ធផលថ្មី រួមទាំងយានអវកាស Chang’e-6 បានយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទជាលើកដំបូងផងដែរ។ រីឯនាវាខួងយកប្រេងពីសមុទ្រក្នុងកម្រិតជ្រៅសញ្ញា Mengxiang បានរុករកអាថ៌កំបាំងនៃសមុទ្រ ជាមួយនឹងស្ពានឆ្លងសមុទ្រShenzhen-Zhongshan បានដាក់ឱ្យប្រើប្រាស់ និង ស្ថានីយសិក្សាស្រាវជ្រាវ Qinling នៅប៉ូលខាងត្បូងត្រូវបានបង្កើតឡើង ដែលបានបង្ហាញពីភាពក្លៀវក្លារបស់ប្រជាជនចិនក្នុងការរុករកអាថ៌កំបាំងនៃធម្មជាតិ។

ក្នុងឆ្នាំ២០២៤ ប្រជាជនចិនដែលរស់នៅតាមសហគមន៍នានា មានជីវភាពរស់នៅយ៉ាងសម្បូរបែប ជាពិសេសសហគមន៍ឈើហូបផ្លែ សហគមន៍នេសាទ និង ការថែរក្សាវប្បធម៌ អរិយធម៌ជាប្រវត្តិសាស្រ្តជាច្រើន ដែលមានទំនៀមទំលាប់តត្រកូលពីមួយជំនាន់ទៅមួយជំនាន់របស់ប្រជាសហគមន៍ចិន។ ការរស់នៅស្រួលប្រកបដោយភាពសុខដុមរបស់ប្រជាសហគមន៍ កើតចេញមកពីគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញ សម្រាប់បង្កើតឱកាសការងារនិងបង្កើនប្រាក់ចំណូល បញ្ហាថែទាំមនុស្សវ័យជរានិងចិញ្ចឹមបីបាច់កូនក្មេង បញ្ហាអប់រំនិងសុខាភិបាល រួមទាំងការលើកកម្ពស់សោធននិវត្តន៍មូលដ្ឋាន ការកាត់បន្ថយអត្រាឥណទានទិញផ្ទះ និង ការពង្រីកការព្យាបាលជំងឺ។

ភាពរីកចម្រើនទាំងនេះ មិនមែនកើតឡើងដោយឯកឯងនោះទេ រដ្ឋាភិបាលប្រទេសចិនដែលដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជិនភីង បានជំរុញយ៉ាងសកម្មនូវកំណែទម្រង់អភិបាលកិច្ចសកល និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពនៃប្រទេសសកលខាងត្បូង ការដាក់ចេញនូវការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ការរៀបចំដោយជោគជ័យយ៉ាងមហាសាលនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក កិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ(SCO) កិច្ចប្រជុំប្រទេស BRICS កិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ) និង កិច្ចប្រជុំក្រុមប្រទេស G20 ជាដើម ដែលបានបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក។

ទាំងនេះ ជាកម្មវិធីនៃគោលបាយបុរេសកម្ម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង សាកលលោក រហូតដល់ឆ្លងផុតនូវព្យុះភ្លៀងដ៏កំណាចក្នុងឆ្នាំ ២០២៤ និង បានរៀបចំយុទ្ធសាស្រ្តសម្រាប់បន្តដំណើរអភិវឌ្ឍនៅឆ្នាំ ២០២៥ ខាងមុខប្រកបដោយចីរភាព តាមកម្មវិធីកំណែទម្រង់គ្រប់ជ្រុងជ្រោយដែលបានដាក់ចេញក្នុងសន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដោយបានបន្តបោះជំហានទៅមុខតាមចរន្តយុគសម័យនៃការធ្វើកំណែទម្រង់និងបើកទូលាយនូវការធ្វើទំនើបកម្មតាមបែបផែនចិន។តាមការប្រមើលមើលក្នុងឆ្នាំ២០២៥ ខាងមុខ ប្រទេសចិននឹងសម្រេចដោយពេញលេញនូវផែនការជាតិប្រាំឆ្នាំទី ១៤ ក្នុងការអនុវត្តគោលនយោបាយឱ្យកាន់តែសកម្មនិងប្រកបដោយប្រសិទ្ធិភាពកាន់តែខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាខ្ពស់ដោយពឹងផ្អែកលើខ្លួនឯង ដើម្បីរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចសង្គម។

បច្ចុប្បន្ន ការដំណើរការនៃសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងសភាពថ្មីមួយចំនួន បញ្ហាមិនប្រាកដប្រជាមកពីខាងក្រៅនៅតែស្ថិតមាន និង មានសម្ពាធខាងការផ្លាស់ប្តូរពីកម្លាំងចលករចាស់មកកម្លាំងចលករថ្មី ក៏ប៉ុន្តែបញ្ហទាំងនេះអាចពុះពារបានក្រោមកិច្ចខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំ ដែលបណ្តាប្រទេសនានាត្រូវយកគំរូតាមដើម្បីចូលរួមទប់ទល់នឹងការវាយប្រហារពីព្យុះភ្លៀង ការប្រែប្រួលភូមិសាស្រ្តនយោបាយ ការប្រែប្រួលសេដ្ឋកិច្ច និង ការប្រែប្រួលអាកាសធាតុ ដែលពិភពលោកនឹងប្រឈមនាពេលខាងមុខ។ ការខិតខំទាំងអស់គ្នា ក្នុងការលើកកម្ពស់ការកសាងនិងអភិបាលកិច្ចសង្គម បន្តបង្កបរិយាកាសសុខដុមរមនា និង ប្រកបដោយបរិយាបន្ន ដោះស្រាយរឿងតូចធំរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីធ្វើឱ្យមនុស្សគ្រប់រូបមានស្នាមញញឹមកាន់តែច្រើន និង កាន់តែមានភាពកក់ក្តៅ ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង