**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តកណ្តាល៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការបោសសម្អាតបណ្តាញជនល្មើស មិនឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រឹដ្ឋកម្មនោះឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពី អំពើជួញដូរមនុស្ស ដែលបាននឹងកំពុងតែរីកដុះដាលពីតំបន់មួយ ទៅតំបន់មួយ ហើយបាននឹងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវកម្លាំងពលកម្ម និងបញ្ញាញាណដ៏មានសក្តានុពល ហើយបង្កើតជាបញ្ហាក្នុងសង្គម និងក្លាយជាឧបសគ្គរារាំងដល់គោលដៅអភិវឌ្ឍដ៏មុតស្រួច ដែលកំណត់ ក្នុង ទស្សនវិស័យនៃគោលនយោបាយជាតិបញ្ចកោណ ដំណាក់កាលទី១ របស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ បង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និងការពារប្រជាជនកម្ពុជា និងជនបរទេស ដែលមកស្នាក់អាស្រ័យនៅកម្ពុជា ឱ្យមានសុវត្ថិភាព និងរួចផុតពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងបន្តបោសសម្អាតបណ្តាញជនល្មើស មិនឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រឹដ្ឋកម្មនោះឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងវិស័យឯកជននានា ដែលតែងបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅ នឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន នឹងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាល ធ្វើឱ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៀត រីឯប្រជាពលរដ្ឋកាន់តែច្រើននឹងជួបគ្រោះមហន្តរាយ ហើយសង្គមជាតិនឹងមិនមានសេចក្តីសុខ និងស្ថេរភាពបាន ឡើយ ហើយយើងមិនត្រូវអនុញ្ញាតឱ្យជនល្មើស ធ្វើសកម្មភាពតាមអំពើចិត្តឡើយ ហើយត្រូវតែអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់ដែលបានកំណត់។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់វិស័យឯកជន ដែលមានកម្មករ ឬពលករបម្រើ ការក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន សូមពង្រឹងការតាមដានគ្រប់គ្រង និងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាប និងផ្តន្ទាទោសឲ្យបានទាន់ពេលវេលាលើជនខិលខូច ដែលបង្កការលំបាក ធ្វើការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកម្មករ និងពលករទៅក្រៅប្រទេស រឺក្នុងប្រទេសយ៉ាង អមនុស្សធម៌ រហូតក្លាយជាទាសភាពសម័យទំនើបគួរឲ្យស្អប់ខ្ពើម ៕

អត្ថបទដែលជាប់ទាក់ទង