**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងលេីកទិសដៅអនុវត្តការងារឆ្នាំ២០២៥​ របស់អគ្គនាយកដ្ឋានកៅស៊ូ​ ដែលមានមន្រ្តីក្រោមឱវាទចូលរួមជិត ២០០នាក់ នៅអគ្គនាយកដ្ឋានកៅស៊ូ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ​ ដេីម្បីតម្រង់ទិសអគ្គនាយកដ្ឋានកៅស៊ូសម្រាប់ទិសដៅអនុវត្តការងារឆ្នាំ២០២៥​។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលេីផែនការថវិកា​ ការប្រេីប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់​ប្រៀបធៀបនឹងផែនការរំពឹងទុក​ ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់​ ឆ្លេីយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្ម​ជាមួយក្រសួងសេដ្ឋកិច្ច​ និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥​ កាន់តែមានប្រសិទ្ធភាព​ និងដាក់អាទិភាពចំគោលដៅ។

ក្នុងឱកាសដ៏ប្រពៃនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូ​ ក្នុងការបំពេញការងារ​ពេញលេញ ជំរុញការស្រាវជ្រាវ​បង្កេីតបាននូវក្លូនកៅស៊ូ​ CRRI12 និងCRRI19 បានដោយជោគជ័យ​ និងបន្តបញ្ចេញក្លូននេះដល់បណ្តាអ្នកដាំកៅស៊ូទាំងអស់​ ដេីម្បីជំរុញក្លូនកៅស៊ូនេះឱ្យកាន់តែមានប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី​ត្រូវគិតគូរពីវិស័យកៅស៊ូ​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ មានសេដ្ឋកិច្ច​មាត្រដ្ឋាន​ រៀបចំមូលដ្ឋានច្បាប់​ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងផ្តល់ផលចំនេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថាការងារកៅស៊ូនេះ ត្រូវពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ សំដៅជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការពង្រីកឡើយ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អង្គប្រជុំត្រូវផ្តោតការពិភាក្សាលើការកសាងសហគមន៍កសិកម្មទំនើប ដែលប្រមូលផ្តុំនូវអ្នកដាំដុះកៅស៊ូ ជាបណ្តុំមួយមានភាពរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង