**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ

បរទេស៖ អតិផរណាបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើននៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ ទន្ទឹមនឹងប្រទេសជាច្រើនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងមេដឹកនាំ ខណៈភ្លើងសង្គ្រាម ជម្លោះ វិវាទ បានផុសឡើងស្ទើរគ្រប់ជ្រុងនៃភពផែនដី។

ប្រជាជននៅជុំវិញពិភពលោក មានការខឹងសម្បារចំពោះការឡើងថ្លៃគ្រប់យ៉ាងចាប់ពីស៊ុតរហូតដល់ថាមពលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអតិផរណានៅតែបន្ត។ នៅសហរដ្ឋអាម៉េរិក ការចំណាយខ្ពស់ជាងមុនបានជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះតំណែងប្រធានាធិបតីរយៈពេល៤ឆ្នាំជាលើកទី២ ដែលទំនងជានឹងរង្គោះរង្គើស្ថាប័នប្រជាធិបតេយ្យ ទំនាក់ទំនងក្នុងប្រទេស និងក្រៅប្រទេស។

គោលបំណងប្រឆាំងអតិផរណាក៏បានឈានទៅដល់ការផ្លាស់ប្ដូររដ្ឋាភិបាលថ្មីនៅចក្រភពអង់គ្លេស បូតស្វាណា ព័រទុយហ្គាល់ និងប៉ាណាម៉ា។ ក្រៅពីនេះ អ្នកបោះឆ្នោតកូរ៉េខាងត្បូង បានគាំទ្របក្សប្រឆាំងឡើងកាន់អំណាចនៅក្នុងសភារបស់ខ្លួន។ កាន់តែវឹកវរនៅដើមខែធ្នូនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានដាក់ច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានភាពចលាចលនៅទូទាំងផ្ទៃប្រទេស។ គួរជម្រាបថា ព្រឹត្តិការណ៍នៃការ​បោះ​ឆ្នោត​ក៏​បាន​អង្រួនប្រទេស​បារាំង អាល្លឺម៉ង់ ជប៉ុន និង​ឥណ្ឌា។

រដ្ឋធានីមូស្គូបានបន្តបញ្ឆេះភ្លើងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញច្រើនឥតគណនា។ សំណួរដ៏ធំគឺថា តើការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមានជះឥទ្ធិពលអ្វីខ្លះចំពោះសង្គ្រាមនេះ? ទន្ទឹមនឹងលោក ត្រាំ បានសន្យាថា នឹងបញ្ចប់សង្រ្គាមនេះត្រឹមមួយថ្ងៃប៉ុណ្ណោះ។ សង្វេគណាស់! មនុស្សជាច្រើននៅអ៊ុយក្រែន និងកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុបភ័យខ្លាចថា លោក ពូទីន នឹងបង្កស្ថានភាពឱ្យកាន់តែចលាចលជាងនេះ។

រីឯនៅមជ្ឈិមបូព៌ា អ៊ីស្រាអែលបានបន្តសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយរដ្ឋធានីហ្ស៊េរ៊ុយហ្សាឡិមបានពង្រីកសង្គ្រាមទៅកាន់ប្រទេសលីបង់។ ចំណែកនៅក្នុងប្រទេសស៊ីរី ក្រុមឧទ្ទាមបានផ្តួលរំលំរបបដឹកនាំលោក បាស្ហា អាល់អាសាដ (Bashar al-Assad) ហើយឥឡូវនេះកំពុងស្វែងរកការគ្រប់គ្រងប្រទេស។ ដោយឡែក ពាក់ព័ន្ធនឹងអាជីវកម្ម ក្រុមហ៊ុននានាជុំវិញពិភពលោក កំពុងរិះរកវិធីសម្របខ្លួនទៅនឹងការរីកចម្រើនលឿនដូចផ្លេកបន្ទោររបស់បញ្ញាសិប្បនិម្មិត(AI)។ លោកមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk) ដែលគ្រប់គ្រងក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះគឺ Tesla គឺជាទីប្រឹក្សា និងជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រធានាធិបតីជាប់ឆ្នោត Trump។ សម្លឹងទៅមុខ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា bro mojo និងអំណាចនយោបាយអាចកំណត់បានយ៉ាងល្អនៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង