សម្ដេចធិបតី៖ ផ្ការីក របស់រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជន ជាផ្ការីកនៃសន្តិភាព ខុសស្រឡះពីផ្ការីករបស់ក្រុមជ្រុលនិយម ជាផ្ការីកបង្កឱ្យមានចលាចលក្នុងប្រទេស

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ផ្ការីក របស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយ ឈ្នះ ឈ្នះ ផ្ការីកនៃការអភិវឌ្ឍ ប្រទេសឱ្យកាន់តែរីកចម្រើន ខុសស្រឡះពីផ្ការីករបស់ក្រុមជ្រុលនិយម ដែលនាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី” នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាផ្ការីករបស់រាជរដ្ឋាភិបាលគឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេសជាសួនផ្ការីកស្រស់បំព្រងសួនកសិកម្មសួននៃការអភិវឌ្ឍន៍គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជានិងផ្ការីកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខេត្តកំពង់ចាមនេះទៅដល់ខេត្តផ្សេងៗទូទាំងប្រទេស។
សម្ដេចមហាបវរធិបតី សង្កត់ធ្ងន់ថា ផ្ការីក របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយ ឈ្នះ ឈ្នះ ផ្ការីកនៃការអភិវឌ្ឍ ប្រទេសឱ្យកាន់តែរីកចម្រើន។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ផ្ការីក របស់រដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់ក្រុមជ្រុលនិយម ដែលនាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋ។ ផ្ការីករបស់ក្រុមជ្រុលនិយម ជាផ្ការីកដែលបង្កឱ្យមានចលាចលក្នុងប្រទេស ៕

