គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ប្តេជ្ញារួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានានូវសេចក្តីសុខជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីដាក់ចេញគោលការណ៍ណែនាំសំខាន់ៗក្នុងការពង្រឹងការងារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ និងទិសដៅការងារសន្តិសុខត្រូវអនុវត្តនាឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យបានប្តេជ្ញារួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានានូវសេចក្តីសុខសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋ៕

