គិតត្រឹមថ្ងៃទី២០ធ្នូ NEA ប្រកាសអំពីឱកាសការងាររហូតដល់ទៅចំនួន ៥៦ ១១៤ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពីឱកាសការងាររហូតដល់ទៅចំនួន ៥៦ ១១៤ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត។
សូមបងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕

