**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥

ភ្នំពេញ៖ នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

គម្រោងជួសជុលដែលចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ តាំងពីឆ្នាំ២០១៩មក គឺជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងក្នុងប្រវែងសរុបជាង៤០ម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្នបានសម្រេចលទ្ធផលស្ទើរតែទាំងស្រុង ដោយនៅសេសសល់តែការដាប់ឆ្លាក់ថ្មថ្មីជំនួសឱ្យថ្មចាស់ដែលបាត់បង់ប៉ុណ្ណោះ។

លោក EO JINKYU ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា ការងារជួសជុលព្រះលានជល់ដំរីទាំង២ទីតាំង នៅផ្នែកខាងត្បូងប្រវែងចំនួន២១ម៉ែត្រ បានបញ្ចប់ទាំងស្រុងហើយ។
ចំណែកនៅផ្នែកខាងជើងប្រវែងចំនួន២២ម៉ែត្រ ក៏បានជួសជុលរួចរាល់រចនាសម្ពន្ធផ្សេងៗ គឺនៅសេសសល់តែការដាប់ឆ្លាក់សម្អាតមុខថ្មថ្មីដែលជំនួសថ្មចាស់បាត់បង់។ ការងារនេះនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ អ្នកគ្រប់គ្រងគម្រោងដដែលបន្ថែមថា នៅទីតាំងព្រះលានជល់ដំរីប្រវែង២២ម៉ែត្រ នៅផ្នែកខាងជើង គឺបង្កាន់ដៃនាគបានបាត់បង់ទាំងស្រុង ដែលខុសពីផ្នែកខាងត្បូងដែលនៅសេសសល់ និងបានជួសជុលរៀបផ្គុំឡើងវិញទៅតាមលំនាំ
ដើម។

លោក EO JINKYU បញ្ជាក់ថា ស្ថានភាពព្រះលានជល់ដំរីទាំង២ទីតាំង មុនពេលជួសជុលមានហានិភ័យខ្ពស់ ពិសេសផ្នែកខាងជើងបានទ្រេតប្រហែល៨៥ដឺក្រេ។ តាមរយៈកំណាយស្រាវជ្រាវរកឃើញថា គ្រឹះចុះខ្សោយ និងធ្លាប់បានជួសជុលម្ដងមកហើយកាលពីសម័យមុន និងនៅសម័យបារាំង។
ការខូចខាតបណ្តាលមកពីទឹកហូរច្រោះ និងផ្នែកខ្លះធ្លាប់បានជួសជុលមិនសូវមានគុណភាពផង។ ដូច្នេះ ការងារជួសជុលត្រូវធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវតាមបច្ចេកទេសបុរាណដើម្បីរក្សាបាននូវភាពរឹងមាំយូរអង្វែងនៃរចនាសម្ពន្ធនៃព្រះលានជល់ដំរីជាបន្តទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង