**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង

ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់ អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់

ភ្នំពេញ៖ មូលនិធិឃុំ សង្កាត់គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ទេរទៅឱ្យ ឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ប្រភពចំណូលរបស់ឃុំ សង្កាត់សំខាន់ៗមាន៣ រួមមាន ១.ចំណូលផ្ទាល់ ២.ចំណូលពីថ្នាក់ជាតិ និង៣.ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ។ នេះបើយោងតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ផ្អែកតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ ពន្យល់ថា ច្បាប់បានផ្តល់សិទ្ធិឱ្យ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើរពន្ធនៅក្នុងមូលដ្ឋាន។ ប្រភេទ កម្រិត និងរបៀបនៃការប្រមូលចំណូលផ្ទាល់នេះត្រូវបានកំណត់ក្នុងច្បាប់ដោយឡែក ប៉ុន្តែច្បាប់នោះនៅពុំទាន់ចេញជារូបរៀងនៅឡើយទេ។

ចំពោះចំណូលពីថ្នាក់ជាតិ លោកបណ្ឌិត ទូច សុឃៈ បន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលឃុំ សង្កាត់ទទួលបានចំណូលពីថ្នាក់ជាតិតាមរយៈមូលនិធិឃុំ សង្កាត់និងថវិកាបន្ថែមពីថ្នាក់ជាតិសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ រីឯចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឱ្យក្រសួង ស្ថាប័នឬអង្គភាពនានារបស់រដ្ឋទៅតាមការព្រមព្រៀងគ្នា។

យោងតាមឧបសម្ព័ន្ធតារាងវិភាជន៍មូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឃុំ សង្កាត់ទូទាំងរាជធានី ខេត្ត ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុប ៨៩៤.៧៥៥ លានរៀល ក្នុងនោះ ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៤៧៩.៤០២លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ២៥.០២១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៦៥.០៥៥ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ៣២៥.២៧៧លានរៀល ។

ជាឧទាហរណ៍ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន ៦០៣លានរៀល ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៣៣៩លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១៨ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន៤០ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ២០៦លានរៀល។

ដោយឡែកក្នុងស្រុកកែវសីមា ឃុំស្រែឈូក ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន៤៧០លានរៀល ក្នុងនោះផ្នែករដ្ឋបាលទទួលបានសរុបចំនួន ២១៣លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៤៧លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ១៩៩លានរៀល។

(ចង់ដឹងព័ត៌មានពីមូលនិធិឃុំ សង្កាត់បន្ថែម សូមអាននៅក្នុងឧបសម្ព័ន្ធភ្ជាប់តាមលេខ ៧៥៣៧ សហវ.ល.ស.អហក ថ្ងៃទី២៥ ខែកកដ្កា ឆ្នាំ២០២៣)៕

អត្ថបទដែលជាប់ទាក់ទង