**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកសម្ពោធពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងស្ថានទូតបារាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន អ្នកឧបត្ថម្ភកម្មវិធី សមាគម អ្នកនិពន្ធ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិស្សនិស្សិត។

បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅរួចមក លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំទី១១នេះ ត្រូវបានរៀបចំឡើងជាមួយគោលបំណងបន្តពង្រឹង ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់សកម្មភាព និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដើម្បី (១) អភិរក្សនិងអភិវឌ្ឍវិស័យអក្សរសាស្ត្រ ដែលជាកេរដំណែលបុព្វបុរសខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ (២) ជំរុញនិងលើកកម្ពស់ការអាន ការតែងនិពន្ធ និងការបោះពុម្ពផ្សាយនៅកម្ពុជា (៣) ផ្សព្វផ្សាយនិងបំផុសទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជនឱ្យស្រឡាញ់ និងយល់ដឹងនូវគុណតម្លៃ នៃអក្សរសាស្ត្រជាតិ ហើយចូលរួមក្នុងការអាននិងការសរសេរឱ្យបានកាន់តែច្រើន (៤) ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់យុវជន ឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ និង (៥) គាំទ្រដល់ការស្វែងរកទីផ្សារក្នុងការលក់ទិញនៃឧស្សាហកម្មបោះពុម្ពសៀវភៅនៅក្នុងប្រទេស និងទីផ្សារអន្តរជាតិ។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលដល់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា សិស្ស និស្សិតស្ម័គ្រចិត្ត អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលខិតខំលះបង់ទាំងពេលវេលាកម្លាំងកាយចិត្តចូលរួមគាំទ្រការប្រព្រឹត្តទៅនៃពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១១ នេះ ឱ្យលេចចេញជារូបរាង និងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងបុព្វហេតុលើកកម្ពស់វប្បធម៌នៃការអាន និងតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ការតែងនិពន្ធឆ្លុះបញ្ចាំងពីកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ សៀវភៅគឺឃ្លាំងចំណេះដឹងសម្រាប់ការផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ ទាំងផ្សព្វផ្សាយចំណេះដឹងទូទៅ យុទ្ធសាស្ត្រ បច្ចេកវិទ្យា ជាពិសេសផ្សព្វផ្សាយនូវវប្បធម៌ក៏ដូចជាអក្សរសាស្ត្រជាតិ។ ពិព័រណ៍សៀវភៅនេះ គឺជាសក្ខីភាពនៃប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងបន្តការលើកទឹកចិត្តដល់អ្នកអាន និងអ្នកសរសេរ ជាពិសេសគឺផ្តល់ឱកាសឱ្យអ្នកនិពន្ធនៅកម្ពុជាបានបង្ហាញស្នាដៃ ដើម្បីចូលរួមលើកកម្ពស់អំណាននៅកម្ពុជា ឈានទៅលើកស្ទួយខឿនវប្បធម៌អារ្យធម៌របស់ជាតិយើងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់ប្រវត្តិអក្សរសាស្ត្រខ្មែរតាំងពីសម័យអង្គរមកដែលមានបន្សល់ទុកនៅលើសិលាចារឹក ដែលជាកេរតំណែលដូនតា សរសេរជាភាសាខ្មែរចាស់ ធ្វើឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងដឹងពីការវិវឌ្ឍរបស់អក្សរខ្មែរ នេះហើយជាតួនាទីនៃសៀវភៅក្នុងការផ្សព្វផ្សាយវប្បធម៌ ដូច្នេះហើយ ពិតជាចាំបាច់ដែលប្រទេសមួយ ត្រូវតែរៀបចំឱ្យមានសៀវភៅ មានបណ្ណាល័យ លើកកម្ពស់ការសរសេរ តែងនិពន្ធ បណ្តុះបណ្តាលអ្នកចេះដឹង ដើម្បីក្លាយកម្លាំងចលករចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ការបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្នែកអក្សរសាស្ត្រនិងអក្សរសិល្ប៍ គាំទ្រនិងលើកទឹកចិត្តដល់ការបោះពុម្ពស្នាដៃថ្មីៗ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបញ្ជ្រាបចំណេះដឹងនិងបំផុសស្មារតីយុវជន និងមហាជន តាមរយៈស្នាដៃតែងនិពន្ធជាសៀវភៅប្រលោមលោកនិងកំណាព្យរឿង និងអត្ថបទផ្សេងៗដែលបានបង្កប់នូវគំនិតនិងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ គុណធម៌ និងបណ្តុះផ្នត់គំនិតក៏ដូចជាការកែប្រែឥរិយាបថរបស់មនុស្សជាតិ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អរវាងស្ថាប័នរដ្ឋ អង្គការ សមាគម ដៃគូឯកជន និងនិស្សិតស្ម័គ្រចិត្តទាំងអស់ ដែលខិតខំចំណាយពេលវេលាកម្លាំងកាយ ប្រាជ្ញាស្មារតី ព្រមទាំងជួយឧបត្ថម្ភជាសម្ភារៈនិងថវិកាដើម្បីគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិដ៏មានអត្ថន័យនេះឡើង និងសូមលើកទឹកចិត្តឱ្យយុវជនចាប់កាន់សៀវភៅ ហើយប្ដេជ្ញាចិត្តអានសៀវភៅដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់ ឆ្ពោះទៅអភិវឌ្ឍខ្លួនឯង និងបន្តការរៀនសូត្រពេញមួយជីវិត ក្លាយជាធនធានប្រកបដោយសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនប្រកបដោយចីរភាពនិងចូលរួមថែរក្សាសុខសន្តិភាព។
គួរបញ្ជាក់ដែរថា ពិព័រណ៍សៀវភៅដ៏ធំឆ្នាំនេះ មានទីតាំង នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណ ២៩៣ស្តង់ បានដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល៕

អត្ថបទដែលជាប់ទាក់ទង