**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានព្រមានប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ថាការសន្យារបស់លោកក្នុងការដំឡើងពន្ធបន្ថែមលើទំនិញរបស់ចិន ដោយសាររំហូរនៃសារធាតុហ្វេតានីល(fentanyl) អាចទាញដៃប្រទេសសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក ចូលទៅក្នុងសង្រ្គាមពន្ធដែលបំផ្លាញគ្នាទៅវិញទៅមក។

លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈប្រធានធិបតីជាប់ឆ្នោតរូបនេះ បានអះអាងកាលពីថ្ងៃចន្ទថា លោកនឹងដាក់ពន្ធបន្ថែម១០ភាគរយលើការនាំចូលផលិតផលពីប្រទេសចិន ដើម្បីបញ្ឈប់រំហូរនៃសារធាតុហ្វេតានីលចូលក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ប្រទេសមហាអំណាចទាំង២ កំពុងត្រៀមជើងព្រួលសម្រាប់ការវិលត្រឡប់របស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់សេតវិមាន ខណៈអាណត្តិដំបូងរបស់លោក ត្រាំ បណ្តាលឱ្យមានសង្រ្គាមពាណិជ្ជកម្ម និងប៉ះពាល់ដល់សេដ្ឋកិច្ច។

កាសែតរដ្ឋចិន China Daily បានចុះផ្សាយថា លេសដែលប្រធានាធិបតីជាប់ឆ្នោតបានផ្តល់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការគំរាមកំហែងរបស់លោក អំពីពន្ធបន្ថែមលើការនាំចូលពីប្រទេសចិន មិនទំនងទាល់តែសោះ។ មិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធដារទេ។ ប្រសិនបើសហរដ្ឋអាម៉េរិកបន្តធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយប្រើពន្ធជាអាវុធ វានឹងធ្វើឱ្យភាគីទាំង២ ខាតបង់ដូចគ្នា។ ដោយឡែក កាសែត Global Times បានដកស្រង់សម្តី លោក ហ្កៅ លីងយ៉ុន (Gao Lingyun) អ្នកវិភាគនៅបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន នៅរដ្ឋធានីប៉េកាំង បានលើកឡើងថា ចិនមានគំរូសម្រាប់ដោះស្រាយជាមួយនឹងគោលនយោបាយពន្ធគយពីមុនរបស់សហរដ្ឋអាម៉េរិក។

លោក​ ហ្កៅ បានបន្ថែមថា ការប្រើប្រាស់បញ្ហាប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនពន្ធលើទំនិញរបស់ចិន គឺមិនអាចទទួលយកបានទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ក្នុងអំឡុងពេលកិច្ចប្រជុំនៅប៉េកាំង កាលពីថ្ងៃអង្គារបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ត្រាំ ថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ក្នុងរយៈពេលវែង។

អត្ថបទដែលជាប់ទាក់ទង