**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?

អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត គ្របដណ្តប់លើវិស័យធំទូលាយបំផុតនិងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រចំពោះកំណើនជានិរន្តរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , កសាងមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពរស់រវើកនិងចុះសម្រុងគ្នា និងគាំពារសេរីភាពនិងការបើកទូលាយផ្នែកពាណិជ្ជកម្មនិងការវិនិយោគនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

យន្តការ APEC ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាបណ្តុំនៃអង្គភាពសេដ្ឋកិច្ចជិត ៦០ ភាគរយនៃពិភពលោក ដែលមានទំហំពាណិជ្ជកម្មស្មើនឹងជិតពាក់កណ្តាលនៃទំហំពាណិជ្ជកម្មពិភពលោក ។ ជាពិសេសគឺអង្គភាពសេដ្ឋកិច្ចធំៗដូចជាចិន អាមេរិក ជប៉ុនជាដើមសុទ្ធតែជាសមាជិកនៃ APEC ដែលអាចនិយាយបានថា ជាអ្នកកាន់ចង្កូតនៃសេដ្ឋកិច្ចពិភពលោក ។

ជាក់ស្តែង គេសង្កេតឃើញថា មិនថាវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ឬវិបត្តិជំងឺរាតត្បាតសកលដើមឆ្នាំ ២០២០ ក្តី ក៏សេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានងើបឡើងវិញមុនគេ ។ ក្រៅពីនេះ ផ្អែកលើភាពធន់និងភាពរស់រវើករបស់ខ្លួន សេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានដើរតួនាទីសំខាន់ជាប់រហូតមកក្នុងការលំនឹងកំណើនសេដ្ឋកិច្ចសកល ។ បើតាមទិន្នន័យស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) ឱ្យដឹងថា ការរួមចំណែកនៃសេដ្ឋកិច្ចអាស៊ីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកមានរហូតដល់ទៅ ៦០% អាចនិយាយបានថាជា«ក្បាលម៉ាស៊ីន»នៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាតំបន់ដែលមានកម្លាំងសេដ្ឋកិច្ចរស់រវើកបំផុតលើពិភពលោក ។

អាស្រ័យហេតុនេះ គេសង្កេតឃើញថា បើទោះបីជាអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោកក៏បានបង្វែរយុទ្ធសាស្ត្រនិងគោលនយោបាយមករកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទាញយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនៃតំបន់នេះ ពិសេសគឺបញ្ជ្រាបពីមនោគមវិជ្ជារបស់ខ្លួននិងប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន ។

យ៉ាងណាមិញ ក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន បញ្ហាដែលយន្តការ APEC ត្រូវប្រឈមមិនត្រឹមតែជារឿងសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រពៃណីនោះទេ ដូច្នេះ កិច្ចប្រជុំកំពូល APEC ដែលបើកធ្វើនៅប្រទេសប៉េរូលើកនេះគឺត្រូវមូលមតិគ្នាដើម្បីស្វែករកដំណោះស្រាយចំពោះបញ្ហារអាក់រអួលផ្នែកខ្សែសង្វាក់ផ្តត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ជំរុញការប្រើប្រាស់ថាមពលស្អាតដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីទទួលបានកំណើនជានិរន្តរភាព ។

ក្រៅពីនេះ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយបានបន្ថែមភាពស្មុគស្មាញដល់ស្ថានការណ៍ពិភពលោក យន្តការ APEC ដែលបានផ្តល់ជាវេទិកាសហប្រតិបត្តិការពហុភាគី មួយផ្នែកគឺជំរុញឱ្យប្រទេសជាសមាជិកអាចធ្វើការពិគ្រោះពិភាក្សានិងសម្របសម្រួលគ្នាអំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ មួយផ្នែកទៀតគឺជំរុញតុល្យភាពរវាងការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការ ពោលគឺត្រូវគាំពារផលប្រយោជន៍ផ្ទាល់ខ្លួនផង ប៉ុន្តែក៏ត្រូវលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការផងដែរ ។

ក្នុងនាមជាសមាជិកសំខាន់នៃយន្តការ APEC ប្រទេសចិនបានដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍនៃ APEC ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ។ តាមទិន្នន័យបង្ហាញថា នៅ ១០ ខែដើមឆ្នាំនេះ ទំហំនាំចេញ-នាំចូលរវាងប្រទេសចិនជាមួយបណ្តាអង្គភាពសេដ្ឋកិច្ច APEC ត្រូវជាជិត ៣ ទ្រីលានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មី ហើយស្មើនឹង ៥៩.១% នៃទំហំនាំចេញ-នាំចូលក្នុងពេលដំណាលគ្នារបស់ប្រទេសចិន ។

ពិសេសការលើកឡើងនូវគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់ចិន បានជំរុញការលើកកម្ពស់កម្រិតនៃការតភ្ជាប់គ្នារបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាបន្តបន្ទាប់ ក្នុងនោះមានដូចជាផ្លូវដែកល្បឿងលឿនហ្សាការតា-បាឌុងរបស់ឥណ្ឌូណេស៊ី ផ្លូវដែកចិន-ឡាវ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរបស់កម្ពុជាជាដើម សុទ្ធតែជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងប្រទេសចិនជាមួយប្រទេសក្នុងតំបន់ ។

ជារួម ស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ កិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនារវាងប្រទេសនានាកាន់តែមានសារៈសំខាន់ ។ ឆ្លងតាមរយៈយន្តការ APEC ថ្នាក់ដឹកនាំនៃអង្គភាពសេដ្ឋកិច្ចធំៗអាចអង្គុយនៅមុខតុចរចា ដើម្បីបង្កើនការយល់ដឹងនិងទំនុកចិត្តចំពោះគ្នា ក្នុងន័យរួមគ្នាជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។ យើងអាចជឿជាក់បានថា នៅថ្ងៃអនាគត យន្តការ APEC នឹងបន្តដើរតួនាទីសំខាន់សម្រាប់ជំរុញពហុភាគីនិយម ក៏ដូចជាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង