**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ចូលរួមសង្កេតការ និងផ្ដល់ការលើកទឹកចិត្ត ក្នុងពិធីបិទអង្គវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចុក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមសង្កេតការ និងផ្ដល់ការលើកទឹកចិត្ត ក្នុងកម្មវិធីបិទអង្គវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចុក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

កម្មវិធីបិទអង្គវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចុក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រព្រឹត្តិទៅក្រោមអធិបតីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមសង្កេតការពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប។

ថ្លែងក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានឆ្លៀតយកឱកាសនៃវេទិការនេះ ធ្វើការគូសបញ្ជាក់ និងកត់សម្គាល់ទៅលើបញ្ហាមួយចំនួន ទាក់ទិនទៅនឹងការរៀបចំវេទិការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាល ក៏ដូចជាកិច្ចដំណើរការកមណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងបានដំណើរការជាច្រើនឆ្នាំមកហើយ ដែលក្នុងសម្រាប់ឃុំសង្កាត់ បានដំណើរការប្រមាណជាង ២០ឆ្នាំមកហើយ និងនៅថ្នាក់ខេត្ត ក្រុង ស្រុក ប្រមាណ ១៥ឆ្នាំមកហើយ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានមានប្រសាសន៍ថា ការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបានរៀបចំឡើងក្រោម គំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានណែនាំមកឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និងរូលឯកឧត្ដមផ្ទាល់ ដើម្បីគិតគូរចាត់ចែងរៀបចំវេទិការសាធារណៈ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការគិតគូរថា រយៈពេល ៣ឆ្នាំ យើងរៀបចំម្ដង ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លើកឡើងថា គំណិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហើយនឹងការរៀបចំវេទិការនេះ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញពីការប្ដេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលដឹកនាំដោយយុវជនបន្តវេន ប្រកបដោយថាមពល ដែលមានការតាំងចិត្ត ខាងនយោបាយយ៉ាងមុតមាំ នៅក្នុងការជំរុញកិច្ចដំណើរការ កំណែទម្រង់នេះ ឲ្យបន្តមានការវិវឌ្ឍន៍ទៅមុខ ប្រកបដោយផ្លែផ្កា ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ និងសមិទ្ធផលនៃកំណែទម្រង់នេះ ពិតណាស់ថានឹងមានការចូលរួមចំណែក ក្នុងការសម្រេចបានចក្ខុវិស័យ របស់កម្ពុជា ដែលនឹងខិតខំដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងថា វិស័យឯកជន ជាដៃគូដ៏សំខាន់មួយ នៅក្នុងកិច្ចលទ្ធកម្ម ការអនុវត្តគម្រោងនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា ក្នុងប្រវត្តិនៃការគ្រប់រដ្ឋបាលនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធដែលយើងដាក់ចេញតាំងពីឆ្នាំ២០០២ រហូតមកនោះជាប្រព័ន្ធ ដែលយើងអនុវត្តបានចីរភាពរយៈពេលវែង ។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានថ្លែងបន្ថែមទៀតថា ការពង្រឹងរដ្ឋបាលមូលដ្ឋានជានិន្នាការថ្មី ជានិន្នាការទូទៅរបស់ប្រទេសទាំងអស់ នៅលើសកលលោក ទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធ បែបមជ្ឈការ ឬប្រទេសដែលប្រកាន់យកប្រព័ន្ធ វិសហមជ្ឈការ ឬប្រទេសដែលប្រកាន់យកប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ថ្លែងទៀតថា កម្ពុជា ស្ថិតនៅក្នុងក្រុមប្រទេសស្ទើជាទូទៅ លើពិភពលោក ដែលគេហៅថា ជាប្រទេសប្រកាន់យកប្រព័ន្ធរដ្ឋបាលមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ វិមជ្ឈការ និងវិសហមជ្ឈការ ។

លើសពីនេះឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានសង្កត់ធ្ងន់ថា ការផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឡើងក្នុងគោលបំណងដើម្បី ទី១.បែងចែកការទទួលខុសត្រូវឲ្យច្បាស់លាស់, ទី២.ការចូលរួម និងភាពជាម្ចាស់ ៕

អត្ថបទដែលជាប់ទាក់ទង