**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ រកឃើញដីផ្នូរបុរាណខ្លះ មានការលួចជីកពី ១០ ទៅ ៣០រណ្តៅ ក្នុងមួយទួលៗ ដែលប្រឈមនឹងផ្លូវច្បាប់

ភ្នំពេញ៖ បើទោះបីមានការផ្សព្វផ្សាយអប់រំណែនាំ ពាក់ព័ន្ធនិងការទប់ស្កាត់ ការការពារ ជីករុករក ជួញដូរវត្ថុបុរាណដោយខុសច្បាប់កន្លងមកនៅក្នុងមូលដ្ឋានហើយក្តី មួយរយៈកាលក្នុងឆ្នាំ២០២៤ មកនេះបទល្មើសនៃការជីកកាយផ្នូរបុរាណរកវត្ថុមានតម្លៃ នៅតែកើតមានបន្តបន្ទាប់ ជាពិសេសក្នុងរដូវភ្លៀង ក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឲ្យដឹងថា តាមការចុះស្រាវជ្រាវផ្ទាល់ពីក្រុមការងារមន្ទីរឃើញថា ដីផ្នូរបុរាណខ្លះមានការលួចជីកពី១០ ទៅ៣០រណ្តៅ ក្នុងមួយទួលៗ។

យោងតាមច្បាប់ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អ្នកបំផ្លិចបំផ្លាញដោយចេតនាក្តី និងអចេនាក្តីគឺត្រូវទទួលទោសជាធរមាន។

មាត្រា ៦៣ កំណត់ថា៖
ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៥ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់តាមតម្លៃ ដែលអ្នកជំនាញបានប៉ាន់ស្មាន ចំពោះជនណា ដែលបានប្រព្រឹត្តល្មើសដោយធ្វេសប្រហែសក្នុងប្រការដូចបានរៀបរាប់ខាងក្រោមនេះ៖
-លក់ ឬផ្ទេរកម្មសិទ្ធិ ប្តូរទីតាំង បំផ្លាញចោល ពព្រិចពង្រិល បំផ្លែងរូបរាង ឬជួសជុលស្ថាបនាឡើងវិញនូវសម្បត្តិវប្បធម៌ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ដោយមិនបានជូនដំណឹងជាមុន។
-មិនបានរក្សាការពារដោយត្រឹមត្រូវនូវសម្បត្តិវប្បធម៌ ដែលបានចាត់ថ្នាក់រួចហើយ ដែលខ្លួនជាម្ចាស់កម្មសិទ្ធិ(មាត្រា២៥)។
-ធ្វើ ឬប៉ុនប៉ងធ្វើដោយគ្មានច្បាប់អនុញ្ញាតនូវការងារទាំងឡាយណា ដែលច្បាប់តម្រូវឱ្យ មានការអនុញ្ញាត (មាត្រា៣១ និង៤០)។

ខ. ជនណា ដែលប្រព្រឹត្តបទល្មើសដោយចេតនាដូចចំណុចរៀបរាប់ខាងលើ ត្រូវទទួលទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៨ឆ្នាំ និងពិន័យទ្វេគុណនៃតម្លៃសម្បត្តិវប្បធម៌នោះ តាមដែលអ្នកជំនាញបានប៉ាន់ស្មាន។
ក្នុងករណីខ្លះដូចមានចែងក្នុងចំណុច ក និង ខ ខាងលើនេះ ទោសនេះគ្រាន់តែជាប់ពន្ធនាគារ ឬគ្រាន់តែបង់ប្រាក់ពិន័យ ៕

អត្ថបទដែលជាប់ទាក់ទង