**អាមេរិក ប្រកាសពីការបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៉ីរ៉ង់ ខណៈបានវាយប្រហារលើគោលដៅ ៨០ទីតាំង**ឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំអធិការដ្ឋាននគរបាលក្រុងដូនកែវថ្មី ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានទាន់ពេលវេលា**នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត**ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ**វិចារណកថា៖ ដើមឈើផ្តល់ជម្រកដល់បក្សី ហើយបក្សីជួយទ្រទ្រង់ជីវិតធម្មជាតិ**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី**ពង្រឹងយន្តការ ការងារជាប្រចាំដើម្បីបង្កើនល្បឿនកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ**ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្ដែងការគួរសមពីសំណាក់លោកស្រី YatiKurniati នាយកប្រតិបត្តិនៃ Southeast Asia Voting Group (SEAVG), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) 

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបសម្ដែងការគួរសមពីសំណាក់លោកស្រី YatiKurniati នាយកប្រតិបត្តិនៃ Southeast Asia Voting Group (SEAVG), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចជាក់ស្ដែងរបស់លោកស្រី Yati Kurniati នៅកម្ពុជាចំមុនពេលកិច្ច ប្រជុំបូកសរុបលទ្ធផលបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជារួមនូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរក្សា បាន នៅ ភាពធន់ល្អ នៅ ចំពោះមុខ ស្ថានភាព មិន ប្រាកដប្រជាខ្ពស់ នៃ កត្តា ខាងក្រៅ ក្ដីក្នុង នោះ វិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀតអាចប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ ។ កម្ពុជា បានប្រកាន់យកគោលដៅក្នុង ការ សម្រេចកំណើនសេដ្ឋកិច្ចឱ្យ បាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ ។ ទន្ទឹមគ្នានេះ,រាជរដ្ឋាភិបាល ក៏នៅបន្តតាមដានស្ថានភាពសេដ្ឋកិច្ចយ៉ាងយកចិត្តទុកដាក់ទាំងផ្នែកខាងក្នុង និងខាងក្រៅ ហើយនឹងធ្វើការវាយតម្លៃសេដ្ឋកិច្ចឡើងវិញក្នុងពេលខាងមុខ។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ផងដែរថា ការវាយតម្លៃស្ថានភាព និងកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ អាចនឹងមានភាពខុសគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា អាស្រ័យ លើទិន្នន័យ, ការសន្មត និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ។

ចំពោះទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការប្រកាន់ជំហរគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន (GradualConsolidation Fiscal Stance) សម្រាប់រយៈពេលមធ្យម ដោយពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយ និងចាយចំគោលដៅ ព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញសម្រាប់ទ្រទ្រង់កំណើន និងភាពធន់សេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំគោលនយោបាយផ្សេងៗ ដូចជា «យុទ្ធសាស្ត្រកៀរគរចំណូល ២០២៤-២០២៨», «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៤-២០២៨» ជាដើម ។ ជាមួយគ្នានេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្របសម្រួលក្នុងការរៀបចំគោលនយោបាយសារពើពន្ធ ដែលមានការសម្របសម្រួលជាមួយនឹងគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅជំរុញកំណើន និងធានាស្ថិរភាពហិរញ្ញវត្ថុ ។

លោកស្រី Yati Kurniati បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាលើភាពបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងផ្លែផ្កាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក និងការឈានទៅសម្រេចគោលដៅរយៈពេលវែងខាងមុខ ។ ជាមួយគ្នានេះ, លោកស្រី Yati Kurniatiក៏បានជម្រាបថា បេសកកម្ម Article IV នឹង បន្ថែម នូវ ការ វាយ តម្លៃតាមរយៈភាពគ្រប់គ្រាន់នៃទិន្នន័យ(Data Adequacy Assessment) ដែល នឹង ចាប់អនុវត្ត ពីឆ្នាំ នេះតទៅ ក្នុង គោល បំណងកែលម្អការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែ ប្រសើរ និងអាចដាក់ចេញនូវអនុសាសន៍គោលនយោបាយកាន់តែមានប្រសិទ្ធភាព ។

លោកស្រី Yati Kurniatiបានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រ និងការពារជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីការផ្តល់អាទិភាពខ្ពស់ចំពោះការបង្កើនគុណភាពទិន្នន័យ និងការចែករំលែកទិន្នន័យជាមួយភាគីពាក់ព័ន្ធ ដោយក្នុង នោះរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតសំខាន់លើការកសាងសមត្ថភាពចងក្រងទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ តាមរយៈការស្នើសុំជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិលើការកសាងស្ថាប័ន ក៏ដូចជាសមត្ថភាពចងក្រងទិន្នន័យ ជាពិសេស គឺទិន្នន័យគណនេយ្យជាតិ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតចំពោះជំហររបស់លោកស្រី ក្នុងការការពារ ផល ប្រយោជន៍ របស់កម្ពុជានៅក្នុងក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង