**សាលាភូមិន្ទរដ្ឋបាល កំពុងកែលម្អនូវរចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានល្អប្រសើរ ស្របតាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “រៀបចំផ្ទះឱ្យរៀបរយ”**អាមេរិក ប្រកាសពីការបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៉ីរ៉ង់ ខណៈបានវាយប្រហារលើគោលដៅ ៨០ទីតាំង**ឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំអធិការដ្ឋាននគរបាលក្រុងដូនកែវថ្មី ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានទាន់ពេលវេលា**នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត**ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ**វិចារណកថា៖ ដើមឈើផ្តល់ជម្រកដល់បក្សី ហើយបក្សីជួយទ្រទ្រង់ជីវិតធម្មជាតិ**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី**ពង្រឹងយន្តការ ការងារជាប្រចាំដើម្បីបង្កើនល្បឿនកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ**ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អញ្ជើញសម្ពោធ «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញអធិបតីភាពក្នុងពិធីសម្ពោធ «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក (World Customs Organization “WCO” Asia/Pacific Regional Training Centre-RTC AP)។

ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក (Regional Offices of Capacity Building “ROCB” AP), តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងដៃគូអភិវឌ្ឍន៍នានា, វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ពាក់ព័ន្ធ។

បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបជូនអង្គពិធីអំពីសាវតារ និងវឌ្ឍនភាពការងាររបស់សាលាជាតិគយនាពេលកន្លងមក។ សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីដំណើរការបានរយៈពេលជាងពីរឆ្នាំ, បន្ទាប់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា» នាកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក, សាលាជាតិគយត្រូវបានទទួលស្គាល់ជា «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី ១១» របស់អង្គការគយពិភពលោក “WCO” ។

លោក Ricardo Treviño អគ្គលេខាធិការរងនៃអង្គការគយពិភពលោក បានថ្លែងអបអរសាទរ និងរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី ប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្ដុះបណ្ដាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗរបស់អង្គការគយពិភពលោក ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់» នេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់រដ្ឋបាលគយកម្ពុជា និងជាមោទនភាពរបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកជាមួយអង្គការគយពិភពលោក តាមរយៈការអភិវឌ្ឍជំនាញពង្រឹងសមត្ថភាព និងចំណេះដឹង ដល់រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយក្នុងតំបន់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការទទួលស្គាល់សាលាជាតិគយជា «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក» របស់ WCO នាឱកាសនេះ នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយ និងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។

អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏មានតម្លៃ សម្រាប់សាលាជាតិគយ យកទៅអនុវត្តរួមមាន៖ (១) សាលាជាតិគយ ត្រូវបន្តកសាងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញគយផ្សេងៗ ក្នុងគោលបំណងបង្កើនបរិមាណអ្នកជំនាញការគយ ដែលទទួលស្គាល់ដោយ WCO (WCO-accredited experts) នៅរដ្ឋបាលគយកម្ពុជា, (២)សាលាជាតិគយ, ក្នុងនាមជា «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក», ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយការិយាល័យពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងស្របតាមនិន្នាការនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ, (៣)សាលាជាតិគយ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងត្រូវមានគំនិតផ្តួចផ្តើម និងចូលរួមយ៉ាងសកម្មលើសកម្មភាពកសាងសមត្ថភាព របស់អង្គការគយពិភពលោក, និង (៤)សាលាជាតិគយ គួរកំណត់ចក្ខុវិស័យអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយ (អាចរាប់បញ្ចូលការបង្កើតមន្ទីរពិសោធន៍គយ ជាដើម)៕

អត្ថបទដែលជាប់ទាក់ទង