**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលរងរាជធានីភ្នំពេញ ជួបប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំងពីរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ នៃសាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយលោកស្រី ចុង មីង (Ms. Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ ក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំងពីរ ដោយពិភាក្សាការងារលើ ការទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

លោក សេង វណ្ណៈ បានលើកឡើងថា រាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វនៃទន្លេ៤មុខ គិតមកទល់ពេលនេះ ទីក្រុងភ្នំពេញ មានអាយុកាលជាង ៥៨៩ឆ្នាំហើយ។ រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើ គ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងវិស័យការទូត មានផ្ទៃដីសរុបទំហំ ៦៩៥,២១៨ គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋប្រមាណ៣.២លាននាក់ ក្នុងនោះមានប្រជាជនរស់នៅអចិន្ត្រៃយ៍ ប្រមាណ២,២លាននាក់ និងប្រជាជនស្នាក់នៅបម្រើការងារជាង១លាននាក់ ក្នុងអត្រាកំណើន៣,២% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ៣.២៩៥នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។

លោកបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ ចាប់ពីឆ្នាំ៩៧៥ ដល់១៩៧៩។ ក្រោយការរំដោះប្រទេស និងក្រោមការដឹនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសដ៏ក្រីក្រមួយនេះ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពិសេសនាពេលបច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ប្រកបដោយឆន្ទៈ មោះមុត និងភាពស្វាហាប់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់។

លោកបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក ទីក្រុងសៀងហៃ បានផ្តល់អំណោយមករាជធានីភ្នំពេញជាច្រើន ដូចជាជាម៉ាស់ ជាថ្នាំពេទ្យ ថ្នាំសម្លាប់មេរោគ និងឧបករណ៍អុកស៊ីសែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ទីក្រុងសៀងហៃ និងរដ្ឋបាលរាជធានីភ្នំពេញ មានសកម្មភាពកិច្ចសហប្រតិបត្តិការភាគច្រើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ដោយកន្លងមក រាជធានីភ្នំពេញបានទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ (០៥ លើក) ហើយទីក្រុងសៀង ហៃ បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ បានចំនួន៨លើក។

លោក សេង វណ្ណៈ បានបន្តទៀតថា ក្រោយជំនួបសម្តែងការគួរសមនេះ នឹងធ្វើអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ កាន់តែប្រសើរឡើងមួយកំរិតថែមទៀត។

លោកស្រី ចុង មីង (Ms. Zong Ming) បានលើកឡើងថា ទីក្រុងសៀងហៃ មានទំហំផ្ទៃដី ៦,៣៤១គ.មការ៉េ មានប្រជាជនជាង ២៤លាននាក់ នៅក្នុងឆ្នាំ២០២៣ ជាតំបន់ទីប្រជុំជន ដែលមានប្រជាជនច្រើននៅប្រទេសចិន។ លើសពីនេះ សម្រាប់ផ្នែកសេដ្ឋកិច្ច គឺជាទីក្រុងតែមួយគត់នៅអាស៊ីបូព៌ា ដែលមានផលិតផល ក្នុងស្រុកសរុប (GDP) ខ្ពស់ និងជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ស្រាវជ្រាវ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផលិតកម្ម ទេសចរណ៍ វប្បធម៌ និងដឹកជញ្ជូន ហើយកំពង់ផែ ទីក្រុងសៀងហៃ គឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅលើពិភពលោក។ទីក្រុងសៀងហៃ មានបណ្តាញរថភ្លើងក្រោមដី ធំជាងគេបង្អស់ បើប្រៀបធៀបទៅទីក្រុងផ្សេងៗ លើពិភពលោក មានមហាសេដ្ឋីខ្ទង់ប៊ីលាន ច្រើនបំផុតទី៦ អគារខ្ពស់ៗច្រើនបំផុតទី៥ និងមានទិន្នផលស្រាវជ្រាវ វិទ្យាសាស្ត្រធំបំផុតទី៥។ ទីក្រុងសៀងហៃមានស្ថាប័នអប់រំ ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរ។

លោកស្រីបន្តថា ទំនាក់ទំនងប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែប។ អនុវត្តតាមប្រមុខនៃរដ្ឋាភិបាលទាំងពីរលើ ការកសាងជោគវាសនារួម ចិននិងកម្ពុជា យើងនឹងអនុវត្តអោយចេញជាការពិត ដើម្បីជាឧត្ដមប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង