**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម ខាត់ សុធី ដឹកនាំសម្របសម្រួលវគ្គបណ្តុះបណ្តាល សុវត្ថិភាពចំណីអាហារ និងការទុកដាក់ក្រោយប្រមូលផល ជូនដល់មន្ដ្រីកសិកម្មឃុំ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួលវគ្គបណ្តុះបណ្តាលស្ដីពី សុវត្ថិភាពចំណីអាហារ និងការទុកដាក់ក្រោយប្រមូលផល។ វគ្គបណ្ដុះបណ្ដាលនេះគាំទ្រដោយគម្រោងបន្លែគុណភាពកម្ពុជា ក្រោមកិច្ចសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅតាមខេត្តដាច់ដោយឡែកពីគ្នា ដោយថ្ងៃទី២៧ សីហា ២០២៤ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមជាមន្ត្រីកសិកម្មឃុំចូលរួម មកពីខេត្តកំពង់ស្ពឺ១២នាក់ និងមន្ត្រីកសិកម្មឃុំមកពីស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង ៧នាក់។

ចំណែក នៅថ្ងៃទី២៨ សីហា ២០២៤ វគ្គបណ្ដុះបណ្ដាលរៀបចំធ្វើនៅសណ្ឋាគារអាលីវីឡាខេត្តតាកែវ ដោយមានមន្ត្រីកសិកម្មខេត្តតាកែវចូលរួម២០នាក់ និងថ្ងៃទី២៩ សីហា ២០២៤ ធ្វើនៅសណ្ឋាគារមិត្តភាពខេត្តកំពត មានមន្ត្រីកសិកម្មខេត្តតាកែវចូលរួម១៣នាក់ និងមន្ត្រីកសិកម្មឃុំមកពីខេត្តកណ្តាល៦នាក់។

ជាការកត់សម្គាល់ នេះជាការបណ្តុះបណ្តាលវគ្គទី៣ ផ្តោតលើសុវត្ថិភាពចំណីអាហារ និងការទុកដាក់ក្រោយប្រមូលផល ដែលគាំទ្រដោយគម្រោងបន្លែគុណភាពកម្ពុជា និងមានការសម្របសម្រួលពីមន្ត្រីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃការិយាល័យតំបន់ឆ្នេរ។

ឯកឧត្តម ខាត់ សុធី ជឿជាក់ថា មន្ត្រីកសិកម្មដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះ នឹងយកចំណេះដឹងទៅបញ្ជ្រាបដល់កសិករគោលដៅ ជាពិសេសទាក់ទងការទុកដាក់ក្រោយប្រមូលផល៕

អត្ថបទដែលជាប់ទាក់ទង