**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រាជរដ្ឋាភិបាល បញ្ចូលថ្ងៃ២៩ ធ្នូ​ «ទិវាសន្តិភាពនៅកម្ពុជា​» ក្នុងប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ កម្មករ និយោជិតជាផ្លូវការ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូលថ្ងៃទី២៩ ខែធ្នូ​ ជា«ទិវាសន្តិភាពនៅកម្ពុជា​» ទៅក្នុងប្រតិទិន ឈប់សម្រាកការងារ របស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ។

ការដាក់បញ្ជូលថ្ងៃ «២៩ ធ្នូ» ទៅជាថ្ងៃឈប់សម្រាកនេះ ជាមហាជោគជ័យរបស់ខ្មែរ មិនត្រឹមតែជាថ្ងៃទិវាសន្តិភាពប៉ុណ្ណោះទេ ។
ក្នុងករណីនេះយើងត្រូវគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចឱ្យឈប់សម្រាកមួយថ្ងៃនៅថ្ងៃ «២៩ ធ្នូ» នៅឆ្នាំក្រោយ ពោលថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៥តទៅ តាមរយៈសម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ។

សេចក្តីប៉ងប្រាថ្នារបស់ប្រជារាស្ត្រខ្មែរ បានជោគជ័យហើយព្រោះថ្ងៃនេះ កាលពី ២៥ឆ្នាំមុន សម្តេចតេជោបានដាក់ចេញ «ទស្សនៈនយោបាយ ឈ្នះ ឈ្នះ» នៅខែកុម្ភៈ ឆ្នាំ១៩៩៨ ហើយបានបញ្ចប់ ជាស្ថាពរនៅថ្ងៃ ២៩ ធ្នូ ១៩៩៨ក្រោយសមាហរណកម្មកម្លាំងឧទ្ទាមនៅអន្លង់វែង ខេត្តឧត្តរមានជ័យដោយ សម្តេច ពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ចាប់ពីពេលនោះមកប្រទេសខ្មែរ ស្គាល់សន្តិភាពពិតប្រាកដ ដែលជារបស់ខ្មែរ ដែលសម្តេចតេជោ ជាអ្នកដាក់ចេញនូវគោលនយោបាយ ដ៏មានមហិទ្ធិឫទ្ធិនេះ។

ចំពោះអ្នកនយោបាយខ្មែរ គួរចាប់ផ្តើមគិតលើបញ្ហានេះហើយ ទស្សនៈវិជ្ជានយោបាយដ៏ខ្លាំងពូកែនេះ អាចនាំឱ្យយើងស្ថិត លើតារាវិថីដ៏ភ្លឺស្វាងនិងខ្មែរ ឈប់ចាញ់បោកបរទេស។ ជយោ ទស្សនៈវិជ្ជានយោបាយ «ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨» របស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាស្ថិតស្ថេរជាអមតៈ។

ទន្ទឹមគ្នានេះដែរនៅឆ្នាំ២០២៥ខាងមុខនេះ មន្ត្រីរាជការ កម្មករនិយោជិតមានរយៈពេលឈប់សម្រាក ២២ថ្ងៃ។
ប្រតិទិនឈប់សម្រាកដែលចុះសហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានកំណត់ថ្ងៃឈប់សម្រាកការងារមានថ្ងៃទី១មករា ទិវាចូលឆ្នាំសកល សម្រាក១ ថ្ងៃ ។ថ្ងៃទី៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ។ ថ្ងៃទី៨ មីនា ទិវាអន្តរជាតិនារី សម្រាក១ ថ្ងៃ ។ ថ្ងៃទី១៤,១៥,១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សម្រាក៣ ថ្ងៃ។ ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក១ ថ្ងៃ ។ ថ្ងៃទី១១ឧសភា ពិធិបុណ្យវិសាខបូជា សម្រាក១ថ្ងៃ។  ថ្ងៃ ១៤ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក១ថ្ងៃ។ ថ្ងៃទី១៥ឧសភា  ព្រះរាជពិធីច្រត់ព្រះនង្គ័លសម្រាក១ថ្ងៃ។ថ្ងៃ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តមមុនិមាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ សម្រាក១ថ្ងៃ។ ថ្ងៃទី២១,២២,២៣ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌសម្រាក៣ថ្ងៃ។ ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក១ថ្ងៃ ។ ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក១ថ្ងៃ។ ថ្ងៃ៤,៥,៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក៣ថ្ងៃ។ ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជជាតិ សម្រាក ១ថ្ងៃ។ ថ្ងៃទី២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក១ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង