**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន Huawei ស្វែងរកកិច្ចសហការ ដើម្បីជំរុញឌីជីថលូបនីយកម្មឧស្សាហកម្ម នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នា២០២៤ បានទទួលជួបតំណាងក្រុមហ៊ុន Huawei និងបានពិភាក្សាអំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការជំរុញឌីជីថលូបនីយកម្មឧស្សាហកម្មនៅកម្ពុជា។

ក្នុងជំនួបនេះ លោក Zhang Zhenjun អនុប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ Huawei ប្រចាំនៅកម្ពុជា និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេស។

លោកបានលើកឡើងថា ក្រុមហ៊ុន Huawei មានបំណងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញឌីជីថលូបនីយកម្មឧស្សាហកម្ម និងគាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈសេវាកម្មក្លោដសាធារណៈរបស់ខ្លួន។ Huawei ក៏មានកម្មវិធីអភិវឌ្ឍទេពកោសល្យ ដោយបានបណ្តុះបណ្តាលនិស្សិត និងអ្នកអាជីពនៅកម្ពុជាជាង៣.០០០នាក់ ក្នុងគោលដៅបង្កើនសមត្ថភាព អភិវឌ្ឍ apps និងជំនាញឌីជីថលក្នុងប្រទេស។

ក្រុមហ៊ុន Huawei បានចាប់ដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់សេវាកម្មជាច្រើន ដូចជាសេវាបណ្តាញឥតខ្សែ សេវាក្លោដសាធារណៈ ដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍ឆ្លាតវៃ និងដំណោះស្រាយសហគ្រាសជាដើម។

ក្រុមហ៊ុនមានបុគ្គលិកទូទាំងពិភពលោកជាង ២៧០.០០០នាក់ ក្នុងនោះបុគ្គលិកប្រមាណ ១១០.០០០ នាក់កំពុងធ្វើការលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះនវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យា។ លោក Zhang Zhenjun បានបន្ថែមថា ក្រុមហ៊ុនសម្រេចលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនល្អប្រសើរសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ ដោយទទួលបានចំណូល ៥៨,៦ ពាន់លានដុល្លារ កើនឡើង ៣៤,៣% និងទទួលបានប្រាក់ចំណេញសុទ្ធ ៧,៧ ពាន់លានដុល្លារ។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ក្រុមហ៊ុន Huawei ដែលបានរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា និងចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ឯកឧត្តមបាន​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ឱ្យសហការ​ជាមួយ​សហគ្រិន​ខ្មែរ ដើម្បី​​គាំទ្រសហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈការបណ្តុះសហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យា ដើម្បីបង្កើនភាពប្រកួតប្រជែងលើទីផ្សារ។ លើសពីនេះឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនខិតខំផ្តល់ដំណោះស្រាយបច្ចេកវិទ្យាក្នុងតម្លៃដែលវិស័យឯកជនកាន់តែច្រើនអាចមានលទ្ធភាពប្រើប្រាស់ ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យតាមទាន់និន្នាការពិភពលោក និងលើកម្ពស់ឧស្សាហូបនីយកម្ម ៕

អត្ថបទដែលជាប់ទាក់ទង