**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់

ការគាំពារនិយមនឹងនាំមកនូវការខាតបង់ប្រយោជន៍ទាំងសងខាង

ដូចអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា កិច្ចសហប្រតិបត្តិការត្រូវការភាពស្មោះត្រង់ ការគោរពគ្នា និងការឱ្យតម្លៃស្មើគ្នា ។ យ៉ាងណាមិញ ការធ្វើជំនួញក៏ដូចគ្នាដែរ ពោលត្រូវធ្វើឡើងក្រោមលក្ខខណ្ឌស្មើភាព យុត្តិធម៌ និងស្មោះត្រង់ ដើម្បីបានផលចំណេញទាំងសងខាង ។ អាស្រ័យហេតុនេះ ប្រទេសជាច្រើនបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងលើកលែងពន្ធទៅវិញទៅមក សំដៅកាត់បន្ថយថ្លៃដើមនៃការនាំចេញ ។

ជាការពិតណាស់ ទីផ្សារគឺជាសមរភូមិប្រកួតប្រជែងមួយ ។ មានការប្រកួតប្រជែងទើបមានការរីកចម្រើន ទើបមានការអភិវឌ្ឍផលិតផលកាន់តែថ្មី កាន់តែប្លែក កាន់តែជឿនលឿននិងកាន់តែមានគុណភាពខ្ពស់ ។ ក៏ប៉ុន្តែ ការប្រកួតប្រជែងត្រូវធ្វើឡើងក្រោមរូបភាពយុត្តិធម៌ និងគោរពតាមច្បាប់ពាណិជ្ជកម្ម ដោយមិនត្រូវធ្វើឱ្យក្លាយទៅជានយោបាយនីយកម្មឬមានការជ្រៀតជ្រែកនិងការដាក់កំហិតខុសទំនងពីសំណាក់រដ្ឋាភិបាលនោះទេ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសនានាបានខិតខំបង្វែរទិសដៅអភិវឌ្ឍទៅរកការអភិវឌ្ឍបៃតង តាមរយៈការដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះ ការធ្វើបរិវត្តកម្មថាមពលបៃតងជាផ្នែកដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ប្រទេសចិនដែលជាអ្នករួមចំណែកដ៏សំខាន់សម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុបានបោះជំហានយ៉ាងឆាប់រហ័សក្នុងវិស័យអភិវឌ្ឍថាមពលបៃតង ព្រមទាំងធ្វើការចែករំលែកសមិទ្ធផលរបស់ខ្លួន ជាពិសេសផលិតផលថាមពលថ្មីជាមួយពិភពលោកទាំងមូលជាប់រហូតមក ។ ក៏ប៉ុន្តែ ភាពរីកចម្រើននៃបច្ចេកវិទ្យាថាមពលថ្មីរបស់ចិនបានធ្វើឱ្យកម្លាំងប្រកួតប្រជែងនៃបស្ចិមប្រទេសមួយចំនួនចាញ់ប្រៀប ហើយក៏ងាកទៅរកការអនុវត្តគោលនយោបាយគាំពារនិយមដោយចាត់ទុក«សហគ្រាសក្នុងស្រុកជាអាទិភាព» ពោលគឺបានដាក់កំហិតចំពោះការនាំចូលផលិតផលថាមពលថ្មីរបស់ប្រទេសចិន ដូចជាការដំឡើងពន្ធនាំចូលជាដើម ។

និយាយចំពោះអ្នកប្រើប្រាស់ អ្វីដែលយើងចង់បានគឺអាចទិញបានទំនិញក្នុងតម្លៃថោកសមរម្យនិងធន់ល្អ ដូច្នេះការដំឡើងពន្ធគយនឹងធ្វើឱ្យថ្លៃដើមនៃការនាំចូលកើនឡើង ហើយថ្លៃលក់ក្នុងទីផ្សារក៏កើនឡើងតាមហ្នឹងដែរ ។ លើសពីនេះទៅទៀត ការគាំពារនិយមដែលចាត់ទុកសហគ្រាសក្នុងស្រុកជាអាទិភាពវាជួយដោះស្រាយបញ្ហារបស់សហគ្រាសក្នុងស្រុកបានតែមួយគ្រាប៉ុណ្ណោះ ប៉ុន្តែមិនបានជួយជំរុញកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់សហគ្រាសពាក់ព័ន្ធទេ ពិសេសការដំឡើងពន្ធនាំចូលចំពោះផលិតផលបរទេស ប្រទេសពាក់ព័ន្ធក៏នឹងដំឡើងពន្ធដូចគ្នាដែរ ទីបំផុតគឺខាតបង់ផលប្រយោជន៍របស់សហគ្រាសនាំចេញនិងនាំចូលទាំងសងខាង ក៏ដូចជាប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ ។

យើងអាចគិតពិចារណាថា ប្រសិនជាគោលនយោបាយគាំពារនិយមវាមានប្រសិទ្ធភាពល្អហើយទទួលបានផលប្រយោជន៍ពិតៗមែននោះ ហេតុអ្វីបានជាសហគមន៍អន្តរជាតិនាំគ្នាប្រឆាំងនឹងការគាំពារនិយម ? យើងមិនអាចគិតស្រមៃបានទេថា ប្រសិនជាគ្រប់ប្រទេសទាំងអស់សុទ្ធតែដាក់ចេញគោលនយោបាយគាំពារនិយម តើពាណិជ្ជកម្មអន្តរជាតិអាចដំណើរការទៅរួចទេ ? ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការអន្តរជាតិទេ ក៏គ្មានការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាដែលនាំឱ្យមានការរីកចម្រើនលើគ្រប់វិស័យនោះដែរ ។

អ្វីដែលគួរបញ្ជាក់គឺថា ក្រោមគោលនយោបាយកំណែទម្រង់និងបើកទូលាយ ទីផ្សារប្រទេសចិនបានបើកទ្វារកាន់តែធំឡើងៗចំពោះប្រទេសជាមិត្តទាំងអស់និងធ្វើពាណិជ្ជកម្មដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ ។ អាស្រ័យហេតុនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនត្រូវបានចុះហត្ថលេខាដោយប្រទេសចិនជាមួយប្រទេសនិងតំបន់ជាដៃគូ ពិសេសគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកត្រូវបានរំពឹងទុកថានឹងហុចផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំសម្បើម ក៏ដូចជាជំរុញភាពជាដៃគូនៃប្រទេសហត្ថលេខីឱ្យកាន់តែស៊ីជម្រៅ សំដៅនាំមកនូវផលប្រយោជន៍និងសុភមង្គលជូនប្រជាជនក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល ។

លោក ស៊ី ជីនភីង ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានគូសរំលេចជាច្រើនលើកនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗស្តីពីការគាំពារពហុភាគីនិយម ក៏ដូចជាលើកឡើងថាទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជាដាច់ខាត ផ្ទុយទៅវិញគឺបើកកាន់តែធំទូលាយឡើងជាលំដាប់ ។

គោលនយោបាយបើកទូលាយក្នុងកម្រិតខ្ពស់របស់ប្រទេសចិនគឺមានន័យថាចិននឹងនាំចូលផលិតផលបរទេសកាន់តែច្រើនឡើងៗ ដើម្បីចែករំលែកកាលានុវត្តភាពនៃទីផ្សាររបស់ចិនជាមួយបណ្តាប្រទេសជាមិត្ត ។ ក្នុងនោះ ផលិតផលរបស់កម្ពុជាកាន់តែច្រើនឡើងៗបានបង្ហាញវត្តមានក្នុងទីផ្សាររបស់ប្រទេសចិន ដែលជំរុញឱ្យទំហំពាណិជ្ជកម្មទេ្វភាគីមានការកើនឡើងជាបន្តបន្ទាប់ ។

ជារួម ការអនុវត្តជាក់ស្តែងបានបង្ហាញយ៉ាងប្រចក្សថា ប្រសិនជាចង់បានភាពឈ្នះ-ឈ្នះ គ្រប់ភាគីត្រូវលះបង់គំនិតផលបូកសូន្យ និងគំនិតគាំពារនិយម ហើយងាកមកធ្វើកិច្ចសហប្រតិបត្តិការដោយភាពស្មោះត្រង់ យុត្តិធម៌និងស្មើភាព ទើបអាចសម្រេចបានផលប្រយោជន៍រួម ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង