**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម គីម រិទ្ធី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន មានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ត្រូវបានចូលរួមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផ្សេងៗទៀត របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើន។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់អង្គការសម្រេចសុបិន្តកុមារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរឃុំមរកត ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគររកប្រភពថវិកានានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះ កសាង និងអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏ថ្លែងនូវការអរគុណយ៉ាងជ្រៀលជ្រៅដល់លោក ម៉ាក ថូម៉ាសជេននី ស្ថាបនិកសមាគមសម្រេចសុបិន្តកុមារ លោក រ៉ូស៊ី និងហ្វាបៀនបែតឡាវៃឡា ម្ចាស់ខ្ទង់ប្រាក់ លោក អាឡែនសាន់ត្រា ឡេឌី ម្ចាស់ខ្ទង់ប្រាក់ លោក ឃ្លោក យ៉ែម ប្រធានអង្គការ និងលោក ម៉ី ស៊ីនឿយ ប្រធានគម្រោងអង្គការសម្រេចសុបិន្តកុមារកម្ពុជា ដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកាពីសប្បុរសជននានា ជួយសាងសង់អគារសិក្សា បង្គន់អនាម័យ ខ្លោងទ្វារ ដង់ទង់ជាតិ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គិសនី និងសមិទ្ទិផលមួយចំនួនទៀត សម្រាប់សាលាបឋមសិក្សានៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងប្រាប់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ពីសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងចំណោមសមិទ្ធិផលជាច្រើនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម អភិបាលខេត្តព្រះវិហារ ថ្លែងបញ្ជាក់ទៀតថា សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររួមមាន ព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ការដាក់ចេញនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលគម្រោងនេះត្រូវបានចូលរួមគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ កងកម្លាំងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ សូមបន្តកិច្ចសហការឱ្យបានជិតស្និទ្ធ ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីប្រភពស្របច្បាប់នានា ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺការអប់រំនៅកម្រិតមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង