**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បណ្ឌិត លី ធុជ ជួបពិភាក្សាទ្វេភាគីជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាអូតាវ៉ា និងគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិន ក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនសម្រាប់អនុសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ និងបោះឆ្នោតគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន។

ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឱ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងនេះ ព្រមទាំងបានទទូចឱ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។

ជាការឆ្លើយតប ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះការដឹកនាំកម្ពុជា ក្នុងភាពជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ឯកឧត្តមអគ្គរដ្ឋទូត បានទទួលស្គាល់ចំពោះសំណើសុំចូលជាសមាជិក ហើយប្តេជ្ញាបញ្ជូនសារទៅរដ្ឋាភិបាលចិនដើម្បីពិចារណា ហើយអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីប្រទេសចិនមិនមែនជាសមាជិកនៃអនុសញ្ញា ប៉ុន្តែចិនជាអ្នកសង្កេតការណ៍ ហើយតែងតែគាំទ្រដល់គោលការណ៍នៃអនុសញ្ញា និងបុព្វហេតុនៃសកម្មភាពមីនសម្រាប់មនុស្សធម៌។ ប្រទេសចិនបានសម្រេចចិត្តមិនចូលរួមអនុសញ្ញានេះនៅឡើយទេ ប៉ុន្តែបានគាំទ្រដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយនឹងបោះឆ្នោតសម្រាប់គាំទ្រសេចក្តីថ្លែងការណ៍នយោបាយនៅទីក្រុងញូវយ៉កនៅឆ្នាំនេះ ៕

អត្ថបទដែលជាប់ទាក់ទង