**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន បង្ហាញពីចំណាប់អារមុ្មណ៍ ចង់វិនិយោគលើវិស័យធនធានរ៉ែនៅក្នុងខេត្តប៉ៃលិន

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានបង្ហាញពីចំណាប់អារមុ្មណ៍ចង់វិនិយោគលើវិស័យធនធានរ៉ែនៅក្នុងខេត្តប៉ៃលិន។

លោក លីយូ ស៊ីអាវ (LIU XIAO) ជាអគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា និងបានផ្តល់ឱកាស ឱ្យរូបលោក និងក្រុមការងារ បានចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ អំពីសក្តានុពលរបស់ខេត្តប៉ៃលិន ដើម្បីជាមូលដ្ឋានឱ្យក្រុមហ៊ុន មានលទ្ធភាពសិក្សា និងធ្វើការវិនិយោគ ស្របទៅតាមមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន ជាពិសេសគឺការវិនិយោគទៅលើវិស័យរុករកធនធានរ៉ែ ពីព្រោះក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនវិនិយោគក្នុងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើអាជីវកម្ម ឧស្សាហកម្មរ៉ែលោហៈនៅសាធារណរដ្ឋប្រជាមានិតចិន។

លោកលោកជំទាវ បាន ស្រីមុំ បានលើកឡើងថា ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ក្នុងនោះខេត្តប៉ៃលិន ក៍មានធនធានរ៉ែដ៏សម្បូរបែបផងដែរ ដូចជា រ៉ែត្បូង រ៉ែមាស និងរ៉ែលោហផ្សេងៗជាច្រើនទៀត ដូច្នេះលោកជំទាវសូមស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគស្របច្បាប់ ទាំងជាតិ និងអន្តរជាតិ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើនឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ទិសដៅរបស់រាជរដ្ឋាភិបាល គឺចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើន នៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងការខិតខំជំរុញឱ្យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាជាដើម ដូច្នេះការវិនិយោគរបស់វិស័យឯកជន គឺជាកត្តាជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា បន្ថែមទៀតស្របតាមគន្លឹះអាទិភាព គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង