**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

យុវជនម្នាក់នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហេតុតែចង់ឲ្យគេចាប់អារម្មណ៍ Share និងចុចបេះដូង ដើម្បីលក់ស្បែកជើងដាច់ ក៏បង្ហោះខ្លឹមសារតាម TikTok ក្នុងន័យញុះញង់ឲ្យកៀរគរកម្លាំងចូលរួមធ្វើបាតុកម្ម ពេលនេះដឹងកំហុសចេញវីដេអូសុំទោស

ភ្នំពេញ៖ ក្រោយបង្ហោះសារតាម TikTok ឱ្យពលរដ្ឋទៅចូលរួមធ្វើបាតុកម្ម យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោមប្រតិបត្តិការរបស់នគរបាលខេត្តឧត្តរមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលក្រុងសំរោង ដោយមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈិន ឡុង អាយុ២៤ឆ្នាំ រស់នៅភូមិឈូក សង្គាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ការឈានដល់ការឃាត់ខ្លួនយុវជនរូបនេះ គឺអនុវត្តតាមបញ្ជារបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងមានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត កម្លាំងផែនការងារសន្តិសុខ បានសហការជាមួយ លោកអភិបាលក្រុងសំរោង និងកម្លាំងអធិការនគរបាលក្រុង ដោយមានការសម្របសម្រួលពីលោក ម៉ៅ គឹមហួរ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានកំណត់មុខសញ្ញា ចុះស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បញ្ជូនមកផែនការងារសន្តិសុខនៃស្នងការខេត្តឧត្ដរមានជ័យ។

បើតាមមន្ត្រីនគរបាលខេត្តឧត្តរមានជ័យម្នាក់និយាយថា យុវជនរូបនេះបានបង្ហោះតាមបណ្តាញសង្គម TikTok នៅថ្ងៃទី១៧ បំផុសឱ្យពលរដ្ឋទៅចូលរួមធ្វើបាតុកម្ម លុះថ្ងៃទី១៨ សីហា ២០២៤ ក្រោយពិនិត្យតាមបណ្ដាញសង្គមឃើញមានការបង្ហោះ វីដេអូតាមបណ្ដាញសង្គម TikTok ដែលមានខ្លឹមសារគាំទ្រដល់ការគៀងគរកម្លាំងចូលរួមធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ សីហា ២០២៤ ដើម្បីផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនរូបនេះបានឆ្លើយសារភាពថា វីដេអូដែលបានបង្ហោះក្នុងបណ្ដាញសង្គម TikTok ដែលមានឈ្មោះ Page L2 Store គឺពិតជារូប និងសំឡេងរបស់គាត់ដែលបានធ្វើជាវីដេអូបង្ហោះពិតមែន ហើយការបង្ហោះនេះ ក៏គ្មានបំណងអ្វីធ្វើឱ្យប៉ះពាល់សង្គមដែរ ខ្លួនគ្រាន់តែចង់បាន Like ចង់បាន Share និងឱ្យការលក់ដូរតាមអនឡាញរប់ខ្លួនទទួលបានការចាប់អារម្មណ៍ ដើម្បីឱ្យមានអ្នកទិញច្រើន ហើយខ្លួនក៏មិនមានការពាក់ព័ន្ធនឹងក្រុមប្រឆាំងដែរ ក្រោយស្តាប់ការការសារភាពពីទោសកំហុសរបស់យុវជនរូបនេះ សមត្ថកិច្ចបានអប់រំ ណែនាំ និងឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទដែលជាប់ទាក់ទង