**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ឆ្នាំ២០២៤ នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញស៊ើបការណ៍ ឆ្នាំ២០២៤ នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍។ ដោយក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍មានសិក្ខាកាម ចំនួន ៥៥នាក់ សិក្សារយៈពេល ៩១ថ្ងៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាស៍ថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ យើងក៏ត្រូវតែយកចិត្តទុកដាក់ ពង្រឹងកងកម្លាំងប្រដាប់អាវុធតាមរយៈការហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់ស្មារតី និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចឱ្យបានរឹងមាំ។ ភារកិច្ចចំពោះមុខគឺការការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ត្រូវតែការពារសន្ដិភាពឱ្យបានគង់វង្ស ព្រោះថាសន្ដិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្ដិភាពទទួលបានដោយការប្ដូរសាច់ស្រស់ឈាមស្រស់ របស់វរជនស្នេហាជាតិជាច្រើនរូបក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី សុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ គឺមិនត្រូវបានបំផ្លាញបាត់បង់ទៅវិញ ដោយពួកក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ យើងត្រូវថែរក្សាសន្ដិភាពនេះ ឱ្យបានឋិតថេរគង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋ និងបន្តការកសាង និងអភិវឌ្ឍជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឲ្យបានល្អ និងរស់នៅប្រកបដោយសេចក្ដីសុខសុភមង្គលគ្រប់ៗគ្នា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពយោធិនគ្រប់រូបឱ្យយល់ច្បាស់ ការគ្រប់គ្រងដឹកនាំបញ្ជាសមស្របក្នុងការអនុវត្តភារកិច្ចការពារបូរណភាពទឹកដី រក្សាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឈរជើងរបស់ វរសេនាតូចស៉ើបការណ៍ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ សង្ឃឹមពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានក្រើនរំលឹកដល់ នាយទាហាន និងពលទាហានទាំងអស់ ក្នុងវរសេនាតូចស៉ើបការណ៍ សូមចៀសឆ្ងាយឱ្យផុតពីគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្មារតី បង្កជាបញ្ហាអស្ថេរភាពនៅក្នុងសង្គមជាតិ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភថវិកាដល់វគ្គហ្វឹកហ្វឺន ចំនួន ១.០០០.០០០រៀល និងប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង