**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រសួងសុខាភិបាល ប្រជុំក្រុមការងារបច្ចេកទេស ដើម្បីរៀបចំកម្មវិធីសិក្សានូវមុខវិជ្ជាស្តីពី”ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS)”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតាមការចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណ:កម្មការសម្របសម្រួលការថែទាំនិងព្យាបាលវេជ្ជសាស្រ្តថ្នាក់ជាតិ ឯកឧត្តមសាស្រ្តាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំកិច្ចកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សានូវមុខវិជ្ជាស្តីពី ”ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS)” តាមរយៈប្រព័ន្ធវីដេអូZOOM។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីការរៀបចំកម្មវិធីសិក្សានូវមុខវិជ្ជាស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS) តាមវិធីសាស្ត្រសមាហរណកម្ម (Integrated Course) សម្រាប់និស្សិតសិក្សានៅឆ្នាំមូលដ្ឋាន និងជាមុខវិជ្ជាដាច់ដោយឡែក(Standalone) សម្រាប់និស្សិតក្នុងឆ្នាំមុនបញ្ចប់ការសិក្សា (ថ្នាក់អន្តេវាសិក)នៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

កិច្ចប្រជុំនេះបានពិភាក្សា របៀបវារដូចខាងក្រោម៖
១- បានបង្ហាញពីសារៈសំខាន់នៃការបណ្តុះបណ្តាលលើការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ និងផ្សព្វផ្សាយនូវសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ឱ្យដាក់បញ្ជូលនូវមុខវិជ្ជា “ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ” ក្នុងកម្មវិធីសិក្សានៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។
២- បទពិសោធន៍នៃការរៀបចំកម្មវិធីសិក្សា “ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ” ដាច់ដោយឡែក ផ្នែកបរិញ្ញាបត្រវេជ្ជសាស្រ្តកន្លងមក។
៣- បានសម្រេចរៀបចំក្រុមការងារបច្ចេកទេសរង (Sub-TWG) សម្រាប់ជំនាញនានាបន្ថែមទៀត រួមទាំងថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដើម្បីចងក្រងនូវកម្មវិធីសិក្សាថ្មីនេះ។

ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានណែនាំដល់ក្រុមការងារធ្វើយ៉ាងណារៀបចំកម្មវិធីសិក្សាដ៏មានសារៈសំខាន់នេះបានមុនដំណាច់ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយអនុប្រធាននិងសមាជិកក្រុមការងារបច្ចេកទេស រួមមាន៖ ឯកឧត្តម សុខស៊្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោក លោកស្រីសាស្រ្តាចារ្យជាអនុប្រធាន នាយកដ្ឋាន នាយករងមន្ទីរពេទ្យជាតិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុម: មន្ទីរពេទ្យមិត្តភាពខ្មែរសូវវៀត មន្ទីរពេទ្យព្រះអង្គឌួង វិទ្យាស្ថានជាតិសុខភាពសាធារណ: តំណាងគណៈគ្រូពេទ្យកម្ពុជា គណ:គិលានុបដ្ឋាក តំណាងអង្គការសុខភាពពិភពលោកនិងដៃគូអភិវឌ្ឍន៍ដទៃទៀតសរុបចំនួន ៣១ រូប៕

អត្ថបទដែលជាប់ទាក់ទង