**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្ដម សរ សុពុត្រា៖ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង ជាមួយ USAID ឈរលើគោលការស្មោះត្រង់ និងគិតពីឧត្ដមប្រយោជន៍របស់ប្រជាជន

ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់គម្រោង USAID ស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

ក្នុងជំនួបនោះដែរ ក៏មានសមាសភាពចូលរួមពីសំណាក់មន្ត្រីផ្នែកធនធានធម្មជាតិ USAID, អនុប្រធានគម្រោង Tetra Tech, នាយកប្រតិបត្តិប្រចាំប្រទេស អង្គការ CI, ប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គ, អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា, ប្រធានគ្រប់គ្រងកម្មវិធីតំបន់ទេសភាពព្រៃឡង់ អង្គការ CI ។

ថ្លែងក្នុង​ឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា និយាយអំពីកិច្ចសហប្រតិបត្តិការ លើការចូលរួមអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលក្នុងនោះភាគីខាង USAID ផ្ដោតទៅលើកិច្ចការបណ្ដុះបណ្ដាល ប្រជាពលរដ្ឋ និងគម្រោងមួយចំនួន លើការធ្វើឲ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ជនបទដាច់ស្រយ៉ាល ។ នឹងរួមគ្នាក្នុងការទប់ស្កាត់បទល្មើស នេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ។

ឯកឧត្ដមបន្ថែមថា រដ្ឋបាលខេត្តក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសហការជាមួយ USAID ដើម្បីធ្វើឲ្យប្រជាជនបានយល់ដឹង កាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃការ កាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់នៃការធ្វើនេសាទខុសច្បាប់ ។

ជាមួយគ្នានោះដែរឯកឧត្ដម សរ សុពុត្រា ក៏បានស្នើសុំ USAID ឲ្យផ្ដល់ដំណឹងរាល់ពេលចុះបំពេញបេសកកម្ម មករដ្ឋបាលខេត្ត ដែលខេត្តមានវិស័យជំនាញពាក់ព័ន្ធដូចជា ធនធានទឹក កសិកម្ម និងបរិស្ថាន ដើម្បីនៅជួយសម្របសម្រួលលើកិច្ចការងារទាំងអស់នេះ ជាមួយអាជ្ញាធរដែនដី ។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង ជាមួយ USAID ឈរលើគោលការស្មោះត្រង់ និងគិតពីឧត្ដមប្រយោជន៍របស់បងប្អូនប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង