**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវនៅកម្ពុជា ដោយឯកឧត្តមបញ្ជាក់ថា ទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ឡាវ ឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង បានសម្តែងនូវក្តីមោទនភាព និងរំភើបរីករាយ ចំពោះដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ពោរពេញដោយមិត្តភាពល្អផូផង់រវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ដែលប្រកាន់ខ្ជាប់ និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ជាពិសេសជាមួយប្រទេសជិតខាងកម្ពុជា។

សម្រាប់ កម្ពុជា-ឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថានឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាពស្អិតរមួតនិងយូរអង្វែងជាមួយគ្នា ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីដែលនឹងនាំមកផលប្រយោជន៍រួម និងអនុវត្តខ្ជាប់ខ្ជួនផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ការផ្តល់អាហារូបករណ៍ទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មានចារកម្ម និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសំណូមពរដល់ភាគីឡាវ ក្នុងការបន្តសហការគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបន្តជំរុញការអនុវត្តតាមខ្លឹមសារកំណត់ហេតុប្រជុំលើកទី២ រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសំណូមពរដល់ភាគីឡាវបន្តកិច្ចសហការ ក្នុងស្មារតីមិត្តភាព សាមគ្គីភាពជាបងប្អូន និងអ្នកជិតខាងល្អ ដោយមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក សំដៅទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេស បទឧក្រិដ្ឋភេរវកម្ម ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះមហន្តរាយ ការបង្កើតព្រឹត្តិការណ៍លេងកីឡា សម្តែងសិល្បៈកម្សាន្តទៅវិញទៅមក។

កិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពីសមិទ្ធផលនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងបានឯកភាពចំពោះសំណើមួយចំនួនរបស់កងទ័ពកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន បានវាយតម្លៃខ្ពស់ចំពោះជំនួបជាប្រពៃណីរវាងកងទ័ពកម្ពុជា-ឡាវ នៅពេលនេះ ថាបានប្រព្រឹត្តទៅស្ថិតក្នុងបរិយាកាសដែលចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរត្រូវបានពង្រឹង ពង្រីកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។

លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឯកឧត្តមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានរួមគ្នាធ្វើឲ្យសភាពការណ៍នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរមានសន្តិសុខ របៀបរៀបរយល្អ សមត្ថកិច្ច និងប្រជាពលរដ្ឋបានផ្លាស់ប្ដូរទៅមករកគ្នាជាប្រក្រតី។

ឯកឧត្តម បានសំណូមពរភាគីកម្ពុជាក្នុងការបន្តជំនួបរវាងកងទ័ពប្រទេសទាំងបី ឡាវ កម្ពុជា និងវៀតណាម ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្ដូរគ្នាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងគាំទ្រនិងជំរុញឲ្យគណៈកម្មការព្រំដែនរួមប្រទេសទាំងពីរបានបន្តដំណើរការត្រួតពិនិត្យ និងបោះបង្គោលព្រំដែនរួមគ្នា និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់។

ទន្ទឹមនេះ ឯកឧត្តមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក៏បានសំណូមពរដល់ការបន្តផ្លាស់ប្ដូរសិក្ខាកាមឱ្យមានចំនួនច្រើនជាងមុន ការបង្កើតយន្តការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅតាមព្រំដែន ព្រមទាំងបន្តការហ្វឹកហ្វឺនគ្រោះមហន្តរាយ ៕

អត្ថបទដែលជាប់ទាក់ទង