**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អង្គការ Jmas ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ​បានអនុញ្ញាតឱ្យ លោក KARUBE Masakazu ប្រធានអង្គការ Jmas ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់លោកប្រធានថ្មី នៃអង្គការ Jmas ប្រចាំកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ជប៉ុន ជាប្រទេសមួយដែលផ្តល់ជំនួយឥតសំណងច្រើនស្ទើគ្រប់វិស័យក្នុងប្រទេសកម្ពុជា។ ដោយឡែក ក្នុងវិស័យដោះមីន Jmas បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ហើយមកដល់ពេលនេះ កម្ពុជា បានប្រកាសខេត្តជាច្រើនគ្មានមីន ដោយនៅសល់ ៤ខេត្តជាប់ព្រំដែនថៃប៉ុណ្ណោះ។ ក្នុងគម្រោង កម្ពុជាគ្មានមីនឆ្នាំ២០២៥ Jmas ក៏បានចូលរួមក្នុងកិច្ចការនេះ និងបានរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននៅកម្ពុជាផងដែរ។

លោក KARUBE Masakazu បានបង្ហាញចំណាប់រីករាយក្នុងការទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបានសិក្សាស្វែងយល់បន្ថែមអំពីកិច្ចការបោសសម្អាតមីនរបស់កងកម្លាំងមួកខៀវកម្ពុជា។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន កងទ័ពស្វ័យការពារជប៉ុន និងកងទ័ពកម្ពុជា កាន់តែមានទំនាក់ទំនងជាលក្ខណៈមិត្តភាពកាន់តែស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ។ លោករំពឹងថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរបន្ថែម ជាពិសេសក្នុងកិច្ចការបោសសម្អាតមីន។

ចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះ ឆន្ទៈ និងស្មារតី នៃការខិតខំជួយដោយអស់ពីចិត្តពីថ្លើមរបស់ អតីតនាយទាហានជប៉ុន ដែលមក Jmas ក្នុងការងារមនុស្សធម៌ដ៏ពិសេសនៃការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ជប៉ុន ដែលតែងជួយគាំទ្រកម្ពុជា ដោយសង្ឃឹមថា កម្ពុជា-ជប៉ុន នឹងមានទំនាក់ទំនងកាន់តែល្អប្រសើរ និងរឹងមាំបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង