ភ្នំខ្នងក្រពើជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងទាក់ទាញដែលលាក់ខ្លួននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល

ភ្នំពេញ៖ ភ្នំខ្នងក្រពើជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងទាក់ទាញដែលលាក់ខ្លួននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល គ្របដណ្តប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺនិងខេត្តពោធិ៍សាត់។
យោងតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរថ្មើរជើងពីភូមិតាំងបំពង់ប្រមាណ 10km ។ វាលស្មៅខៀវខ្ចីដ៏ស្រស់ត្រកាល ផ្កានិងរុក្ខជាតិច្រើនប្រភេទ ថ្ងៃរះដ៏ស្រស់ស្អាតនៅពយច្រាំងដាច់ ថ្មដែលមានសណ្ឋានដូចក្រពើ ទឹកធ្លាក់អូរឆាំឆាដ៏ត្រជាក់។
ខ្យល់អាកាសបរិសុទ្ធ បរិយាកាសស្ងប់ស្ងាត់ល្អ ជាមួយនឹងអាកាសធាតុត្រជាក់ មានអព្ទនៅជុំវិញខ្លួន ដែលធ្វើឱ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយ រំសាយអស់រាល់ទុក្ខកង្វល់នៅទីនោះ៕

