លេខាធិការដ្ឋាន (គ.ស.ព.ស.) ច្រានចោលពាក់ព័ន្ធនឹងករណីបង្ហោះផ្សាយថាកម្ពុជាសម្រេចឱ្យធ្វើអាជីវកម្មយានយន្តអគ្គិសនីក្រោយវៀតណាមស្នើសុំ របស់ VOD Khmer គឺជាព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលពាក់ព័ន្ធនឹងករណីបង្ហោះផ្សាយថាកម្ពុជាសម្រេចឱ្យធ្វើអាជីវកម្មយានយន្តអគ្គិសនីក្រោយវៀតណាមស្នើសុំ របស់គណនី VOD Khmer គឺជាព័ត៌មានក្លែងក្លាយ។
លេខាធិការដ្ឋាន (គ.ស.ព.ស.) បានបញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យក្រុមហ៊ុនតាក់ស៊ី វៀតណាមមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។
ដូចនេះ លេខាធិការដ្ឋាន (គ.ស.ព.ស.) សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត ៕