**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

តោះមកដឹងពីប្រវត្តិសង្ខេបរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី លោក Lawrence Wong

សិង្ហបុរី៖ បន្ទាប់ពីបានដឹកនាំរដ្ឋាភិបាលសិង្ហបុរី អស់រយៈពេលជិត២០ឆ្នាំ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយប្រគល់អំណាចដឹកនាំប្រទេសបន្តទៅឱ្យលោក Lawrence Wong។ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលមានវ័យ៧២ឆ្នាំ បានហៅការផ្ទេរអំណាចនៅពេលនេះគឺជាពេលវេលាមួយដ៏សំខាន់។ គិតមកដល់ត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក Wong បានដឹកនាំរដ្ឋាភិបាលថ្មីរបស់សិង្ហបុរី បានរយៈពេល៣២ថ្ងៃ។ លោក Lawrence Wong មានអាយុ ៥១ឆ្នាំ បានឈានជើងចូលឆាកនយោបាយក្នុងឆ្នាំ២០១១ បន្ទាប់ពីលោកជាប់ឆ្នោតជាសមាជិកសភា ប្រចាំតំបន់ West Coast GRC នៃប្រទេសសិង្ហបុរី។ ២សប្ដាហ៍ក្រោយជាប់ឆ្នោត លោកត្រូវបានតែងតាំងជាមន្ត្រីម្នាក់ទទួលបន្ទុកកិច្ចការអប់រំ និងការពារជាតិ។ ក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៥ លោក Wong បានប្ដូរទៅចូលរួមក្នុងការប្រកួតប្រជែងក្នុងតំបន់ Marsiling-Yew Tee GRC ជាទីដែលលោកបានក្លាយជារដ្ឋមន្ត្រីម្នាក់។ ចាប់តាំងពីពេលនោះមកដែរ លោកបានឡើងតំណែងជាបន្តបន្ទាប់នៅតាមក្រសួងជាច្រើន រួមមាន ក្រសួងវប្បធម៌ និងក្រសួងសហគមន៍ និងយុវជន (Community and Youth) ជាទីដែលលោកកាន់តំណែងជារដ្ឋមន្ត្រីស្ដីទី ក្នុងឆ្នាំ២០១២ ហើយកា្លយជារដ្ឋមន្ត្រីពេញសិទ្ធ នៅ២ឆ្នាំក្រោយមកទៀត។ នៅបន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១៥ លោក Wong បានផ្លាស់ទៅដឹកនាំក្រសួងអភិវឌ្ឍជាតិ និងបានដឹកនាំក្រសួងមួយនេះរហូតដល់ខែកក្កដា ឆ្នាំ២០២០។ ក្នុងឆ្នាំ២០២០នោះដែរ លោក Wong បានទទួលភារកិច្ចជាសហប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមជាមួយអតីតរដ្ឋមន្ត្រីសុខាភិបាល លោក Gan Kim Yong។ លោក Wong ដែលធ្លាប់កាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរីផងនោះ បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងការរុះរើសគណៈរដ្ឋមន្ត្រី ខណៈការចោទសួរពីអនាគតដែលលោកអាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៅពេលអនាគត បានផ្ទុះឡើង ក្រោយរូបលោកត្រូវបានតែងតាំងជាមេដឹកនាំយុវជនជំនាន់ទី៤ ឬ 4G របស់គណបក្ស PAP។ ២ខែក្រោយមកទៀត ទើបលោក Wong ត្រូវបានដំឡើងតំណែងជាឧបនាយករដ្ឋមន្ត្រី ក្នុងការរុះរើគណៈរដ្ឋមន្ត្រីមួយ និងនៅតែរក្សាតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែលផងដែរ។ លោក Wong បានទទួលការអប់រំនៅអនុវិទ្យាល័យ Tanjong Katong និង Victoria Junior College។ លោកបានទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Wisconsin-Madison ព្រមទាំងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច អនុវត្តពីសាកលវិទ្យាល័យ Michigan និងថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy School។ លោក Wong បានត្រូវក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥មក៕

អត្ថបទដែលជាប់ទាក់ទង