**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងរម្លឹកពីដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងរម្លឹកពីព្រឹត្តិការណ៍កាលពី៤៧ឆ្នាំមុន (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៃដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងពិធីបិទវគ្គនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១២ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ថ្ងៃទី២០ ខែមិថុនា ខាងមុខ គឺជាខួបលើកទី៤៧ឆ្នាំ គ្រាដែលសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានបន្តថា បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ មករា ១៩៧៩ សង្រ្គាមនៅតែបន្ត ក្នុងកាលៈទេសៈនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីពន្លត់ភ្លើងសង្គ្រាមទាំងស្រុងចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សង្គមកម្ពុជាបានស្គាល់ពន្លឺសន្តិភាពពេញផ្ទៃប្រទេស ក្នុងនោះកងទ័ពក៏មានការរីកចម្រើនបន្តបន្ទាប់ ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

«សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍត្រូវបន្តរក្សានិងធានាបានយ៉ាងគត់មត់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លា មានចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នៅចំពោះមុខនិស្សិតនាយទាហានទ័ពជើងគោកជាង ២០០នាក់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ដល់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីប្រែក្លាយជាកងកម្លាំងទំនើបរៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជាទំនើប និងស្ថានការណ៍ស្មុគស្មាញរបស់ពិភពលោកបច្ចុប្បន្ន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីកិច្ចការមួយចំនួន ដែលសម្តេចធិបតីបានដាក់ចេញសម្រាប់ពង្រឹងវិស័យការពារជាតិ ក្នុងនោះរួមមាន៖ ទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មលើគ្រឿងបំពាក់ និងទំនើបកម្មលើការងារហ្វឹកហ្វឺន ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ហើយទាមទារឱ្យយោធពលខេមរភូមិន្ទត្រូវតែទំនើប គឺ«ទំនើបទាំងមនុស្ស និងសម្ភារ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ស្ថាប័នហ្វឹកហ្វឺន និងជំនាញពាក់ព័ន្ធ ត្រូវសហការរៀបចំឯកសារបង្រៀន និងកម្មវិធីហ្វឹកហ្វឺនឱ្យទំនើបទាន់សម័យ មានលក្ខណៈយុទ្ធសាស្ត្រ ស្របតាមបច្ចេកវិទ្យាយោធាបច្ចុប្បន្ន ដើម្បីធានាគុណភាព សមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ស្របជាមួយយុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ មធ្យោបាយថ្មីៗ ដែលបានបំពាក់។

ជាមួយនោះ ការងារហ្វឹកហ្វឺន ត្រូវដើរទន្ទឹមជាមួយការងារអប់រំចិត្តសាស្ត្រ ដើម្បីអប់រំណែនាំបានស៊ីជម្រៅដល់យោធិនគ្រប់រូប ឱ្យក្លាយជាកម្លាំងស្នូលដ៏រឹងមាំបំផុតរបស់ជាតិ មានឆន្ទៈមោះមុត គោរពវិន័យ ស្មោះស្ម័គ្រការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ការពាររាល់សមិទ្ធផលជាតិ និងការពារសន្តិភាពឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង