**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រយៈពេល ៥ខែ​ ដើម​ឆ្នាំ២០២៤ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦៦០ពាន់តោន ទៅកាន់វៀតណាម គិតជាទឹកប្រាក់ ៨៥១លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៦៧០០០តោន ទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់ ៨៥១លានដុល្លារ ដែលមានការកើនឡើង ៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានបញ្ជាក់ឲ្យដឹងថា ទោះបីជាអាកាសធាតុក្ដៅបានប៉ះពាល់ដល់ទិន្នផលស្វាយចន្ទីក៏ដោយ ក៏បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅតែបង្ហាញសញ្ញាវិជ្ជមាន។ លោក​បន្ត​ថា កម្ពុជាបាន​ផលិត​គ្រាប់​ស្វាយចន្ទី​ឆៅ​បាន​ចំនួន ៧១៦ពាន់តោន​ ក្នុង​រយៈពេល៥ខែ​ដើម​ឆ្នាំ២០២៤។ លោកប្រធានសមាគម បានចាត់ទុកថា កំណើននៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាម គឺដោយសារការកើនឡើងនៃទំហំដាំដុះនៅកម្ពុជា។ នេះ​រួម​បញ្ចូល​នឹង​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​គ្រាប់ស្វាយ​ចន្ទីនៅ​អាហ្រ្វិក​និងដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ នាំ​ឱ្យ​មាន​សញ្ញាវិជ្ជមាន​សម្រាប់កម្ពុជា​។

បើតាមប្រធានសមាគមរូបនេះ ទោះ​បី​​សីតុណ្ហភាព​ខ្លាំង​មួយ​ចំនួន​បាន​ប៉ះ​ពាល់​ដល់​ដើម​ស្វាយ​ចន្ទី​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​​ក៏​ដោយ ប៉ុន្តែ​វា​មិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​ផលិត​គ្រាប់​ស្វាយ​ចន្ទី​ទេ ដោយសារ​សមាជិក​អ្នកដាំដុះនៅក្នុងសមាគមរបស់លោក ​មានភាពសកម្មនឹងផ្នែក​បច្ចេកវិទ្យា ដែលសម្រួលដល់ការដាំដុះ។ សូមជម្រាបថា សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្ត្រកាត់បន្ថយបរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន៧០ភាគរយក្នុងរយៈពេលដប់ឆ្នាំខាងមុខ និងងាកមកកែច្នៃក្នុងស្រុកដោយខ្លួនឯងឱ្យបានច្រើន សម្រាប់ការនាំចេញ។ វិធីសាស្ដ្រគិតឆ្ពោះទៅមុខនេះ ក៏មានគោលបំណងធានានូវនិរន្តរភាពយូរអង្វែងនៃឧស្សាហកម្មស្វាយចន្ទីផងដែរ។ បច្ចុប្បន្ន​​រហូត​ដល់៩០ភាគរយ​នៃ​គ្រាប់​របស់​កម្ពុជា ​ត្រូវ​បាន​នាំ​ចេញជាលក្ខណៈគ្រាប់ឆៅ ជាពិសេសគឺនាំ​ទៅ​ប្រទេស​វៀតណាមផ្ទាល់តែម្ដង។

​ក្រៅពី​នាំទៅ​ប្រទេស​វៀតណាម គ្រាប់​​ស្វាយចន្ទី​ឆៅ​ប្រមាណ​តិចជាង៥​ភាគ​​រយ​ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកែ​ច្នែ​ក្នុងស្រុក និង​ក្រោម១​ភាគរយ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា និង​ចិន​។ សូមបញ្ជាក់ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី​ធំៗ​ដូចជា សិប្បកម្ម​ជ័យ​សម្បូរ​ ក្រុម​ហ៊ុន Santana Agro Products Co., Ltd Handcrafted Cashew nut Stung Treng​។ ដោយឡែក កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២៤ MIRATH GREEN TECH ទើបបានដាក់សម្ពោធជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ធនៈ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង