**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

គ.អ.ឆ.ក រៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ «មាតុភូមិខ្ញុំ៖ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤» ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានរៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ «មាតុភូមិខ្ញុំ៖ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤»ក្នុងគោលបំណងដើម្បីពង្រីកការផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាបញ្ជ្រាបការយល់ដឹងសាធារណៈក្នុងការចូលរួមការពារ និងថែរក្សាឆ្នេរនិងព្រែកដ៏ស្រស់ស្អាតនិងដ៏មានសក្ដានុពល។

កម្មវិធីប្រឡងប្រណាំងវីដេអូខ្លីត្រូវបានបើកជាផ្លូវការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មានការអញ្ចើញចូលរួមពី ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ គ.អ.ឆ.ក. និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញក្នុងវិស័យថតរូប អ្នកមានប្រជាប្រិយភាពក្នុងសង្គម សិស្សានុសិស្សជាច្រើននាក់។

ឯកឧត្តម រដ្ឋលេខាធិការ នី ផល្លី បានឱ្យដឹងថា រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិ គ.អ.ឆ.ក. ជាសេនាធិការ បានដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់និងព្រែកកម្សាន្តស្អាតជាច្រើនឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះគឺរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់បានរួមគ្នាក្នុងការរៀបចំឆ្នេររបស់កម្ពុជាបានកាន់តែស្អាត ដើម្បីទាក់ទាញនិងត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តឱ្យបានកាន់តែច្រើន។

ឯកឧត្តម បានបន្តថា មកដល់ឆ្នាំ២០២៤នេះ ដោយយល់ឃើញពីសារសំខាន់នៃការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែផុលផុស សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាការផ្ដល់នូវសារអប់រំដល់សាធារណជននិងភាគីពាក់ព័ន្ធ គណៈកម្មាធិការជាតិ គ.អ.ឆ.ក. ក៏បានផ្ដល់ជាគោលការណ៍ដល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ.អ.ឆ.ក. សហការរៀបចំជាចលនាផលិតវីដេអូ ក្រោមប្រធានបទ «មាតុភូមិខ្ញុំ៖ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤» ហើយក៏បានចាប់ទទួលការចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី២៧នេះតទៅ។

ឯកឧត្តម អគ្គលេខាធិការរង នី ផល្លី បានបង្ហាញពីគោលបំណងសំខាន់នៃកម្មវិធីប្រឡងប្រណាំងវីដេអូខ្លីនេះ ទី១-គឺពង្រីកការផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដើម្បីឱ្យស្គាល់ពីគោលដៅទេសចរណ៍ឆ្នេរសមុទ្រនិងព្រែកស្អាតៗ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធកំពុងរៀបចំជាច្រើនមកហើយនោះ, ទី២-គឺចង់បង្ហាញអំពីសក្ដានុពលទេសចរណ៍ផ្សេងៗទៀតដែលផ្សារភ្ជាប់សក្ដានុពលឆ្នេរនិងព្រែកទាំងនោះ ដែលក្នុងនោះមិនមែនមានតែកន្លែងកម្សាន្តប៉ុណ្ណោះទេ គឺមានទាំងការរៀបចំផ្ដល់បដិសណ្ឋារកិច្ចរបស់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន មានទាំងសេវាកម្មម្ហូបអារហារតាមមូលដ្ឋានតំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

ឯកឧត្តម នី ផល្លី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានទូរសព្ទប្រើប្រាស់គ្រប់ដៃ នៅពេលបានទៅដើរលេងកម្សាន្ត សូមជួយថតផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឆ្នេរនិងព្រែករបស់កម្ពុជា ដើម្បីចែករំលែកនិងបង្ហាញពីភាពទាក់ទាញនៅតាមគោលដៅទាំងនោះដល់ភ្ញៀវទេសចរដទៃទៀត។
សូមបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកនៅឆ្នាំ២០១៤ ហើយក៏ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមឱ្យថា «តារារះនាទិសនិរតី»៕

អត្ថបទដែលជាប់ទាក់ទង