**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម

បរទេស៖ គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម ចំណែកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាគឺលោក Tran Thanh Man ឡើងជាប្រធានសភា។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសវៀតណាម នឹងបោះឆ្នោតលើអនុសាសន៍នៅសម័យប្រជុំបន្ទាប់របស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃចន្ទ។

លោក To Lam អាយុ ៦៧ ឆ្នាំ គឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈបច្ចុប្បន្ន លោក​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ចាត់​តាំង​នៅ​ឆ្នាំ​២០០៩ ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​សន្តិសុខ ១។
លោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែសីហាឆ្នាំ ២០១០ បន្ទាប់មកជារដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែមេសាឆ្នាំ ២០១៦ ។

លោក​ក៏​ជា​អនុប្រធាន​បច្ចុប្បន្ន​នៃ​គណៈកម្មាធិការ​ដឹកនាំ​មជ្ឈិម​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយផងដែរ។
ចំណែកលោក Tran Thanh Man អាយុ ៦២ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho, ជាលេខាគណៈកម្មាធិការបក្ស Can Tho និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ចាប់តាំងពីខែមេសា ឆ្នាំ ២០២១ លោកបានក្លាយជាអនុប្រធានរដ្ឋសភា។

គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានផ្តល់អនុសាសន៍លើបុគ្គលិកក្នុងសម័យប្រជុំលើកទី ៩ របស់ខ្លួននៅចន្លោះថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ បន្ទាប់ពីអតីតប្រធានរដ្ឋលោក Vo Van Thuong និងអតីតប្រធានរដ្ឋសភាលោក Vuong Dinh Hue ចេញពីមុខតំណែង។

នាថ្ងៃទី ២០ ខែមីនា គណៈកម្មាធិការមជ្ឈិមបានអនុម័តសំណើសុំលាលែងពីតំណែងរបស់លោក Thuong ជាប្រធានាធិបតី សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។
រដ្ឋសភា​បាន​បោះឆ្នោត​ជា​ផ្លូវ​ការ​ឱ្យលោក​ចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​បន្ទាប់។

លោកស្រៅ Vo Thi Anh Xuan ដែលពីមុនជាអនុប្រធានាធិបតី ឥឡូវនេះជាប្រធានាធិបតីស្តីទី។
កាលពីថ្ងៃទី២ ខែឧសភា រដ្ឋសភាបានផ្តល់សំណើផ្ទាល់ខ្លួនរបស់លោក Hue ឱ្យចុះចេញពីតំណែងជាប្រធាន បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សបានអនុម័តលើការលាលែងរបស់លោក។

អនុលោមតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ និងប្រធានរដ្ឋសភាត្រូវតែជាសមាជិកការិយាល័យនយោបាយយ៉ាងហោចណាស់មួយអាណត្តិរយៈពេលប្រាំឆ្នាំ ៕គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម

បរទេស៖ គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម ចំណែកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាគឺលោក Tran Thanh Man ឡើងជាប្រធានសភា។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសវៀតណាម នឹងបោះឆ្នោតលើអនុសាសន៍នៅសម័យប្រជុំបន្ទាប់របស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃចន្ទ។

លោក To Lam អាយុ ៦៧ ឆ្នាំ គឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈបច្ចុប្បន្ន លោក​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ចាត់​តាំង​នៅ​ឆ្នាំ​២០០៩ ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​សន្តិសុខ ១។
លោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែសីហាឆ្នាំ ២០១០ បន្ទាប់មកជារដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែមេសាឆ្នាំ ២០១៦ ។

លោក​ក៏​ជា​អនុប្រធាន​បច្ចុប្បន្ន​នៃ​គណៈកម្មាធិការ​ដឹកនាំ​មជ្ឈិម​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយផងដែរ។
ចំណែកលោក Tran Thanh Man អាយុ ៦២ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho, ជាលេខាគណៈកម្មាធិការបក្ស Can Tho និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ចាប់តាំងពីខែមេសា ឆ្នាំ ២០២១ លោកបានក្លាយជាអនុប្រធានរដ្ឋសភា។

គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានផ្តល់អនុសាសន៍លើបុគ្គលិកក្នុងសម័យប្រជុំលើកទី ៩ របស់ខ្លួននៅចន្លោះថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ បន្ទាប់ពីអតីតប្រធានរដ្ឋលោក Vo Van Thuong និងអតីតប្រធានរដ្ឋសភាលោក Vuong Dinh Hue ចេញពីមុខតំណែង។

នាថ្ងៃទី ២០ ខែមីនា គណៈកម្មាធិការមជ្ឈិមបានអនុម័តសំណើសុំលាលែងពីតំណែងរបស់លោក Thuong ជាប្រធានាធិបតី សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។
រដ្ឋសភា​បាន​បោះឆ្នោត​ជា​ផ្លូវ​ការ​ឱ្យលោក​ចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​បន្ទាប់។

លោកស្រៅ Vo Thi Anh Xuan ដែលពីមុនជាអនុប្រធានាធិបតី ឥឡូវនេះជាប្រធានាធិបតីស្តីទី។
កាលពីថ្ងៃទី២ ខែឧសភា រដ្ឋសភាបានផ្តល់សំណើផ្ទាល់ខ្លួនរបស់លោក Hue ឱ្យចុះចេញពីតំណែងជាប្រធាន បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សបានអនុម័តលើការលាលែងរបស់លោក។

អនុលោមតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ និងប្រធានរដ្ឋសភាត្រូវតែជាសមាជិកការិយាល័យនយោបាយយ៉ាងហោចណាស់មួយអាណត្តិរយៈពេលប្រាំឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង