អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបធីក្នុងវេទិការកិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពសម្រាប់កុមារតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបធីក្នុងវេទិការកិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពសម្រាប់កុមារតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំមន្ទីរផែនការខេត្ត។
វេទិកានេះមានគោលបំណងគាំទ្រកុមារវ័យជំទង់ក្នុងការរៀបចំឯកសារ និងលិខិតថ្លែងការណ៍ផ្សេងៗ ដើម្បីស្វែងរកមតិគាំទ្រ និងផ្សព្វផ្សាយ ដូចជា វេទិកាសាធារណៈ យុទ្ធនាការផ្សព្វផ្សាយ យុទ្ធនាការទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា៖
(១). ដើម្បីផ្តល់ឪកាស និងលើកកម្ពស់ការបញ្ចេញសមត្ថភាពក្នុងការដឹកនាំវេទិកាសហគមន៍ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអញឡាញដោយក្រុមកុមារ និងយុវជន
(២).ដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធអំពីបញ្ហា និងតម្រូវការទាក់ទងនឹងបញ្ហាការរំលោភបំពានតាមប្រព័ន្ធអនឡាញដែររកឃើញដោយក្រុមកុមារ និងយុវជន
(៣).ផ្តល់ព័ត៌មាន និងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ អ្នកផ្តល់សេវា វិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាដែលស្នើឡើងដោយក្រុមកុមារ និងយុវជន
(៤).ស្វែងរកមតិគាំទ្រពីស្ថាប័នពាក់ព័ន្ធ សហគមន៍ អ្នកផ្តល់សេវាក្នងមូលដ្ឋានដើម្បីដាក់បញ្ចូល ឬបញ្ច្រៀបការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសប្រព័ន្ធអប់រំ និងសហគមន៍ ៕

