****ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងសំណេះសំណាលជាមួយអង្គបោះឆ្នោត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ស្រុកកំពង់ត្រឡាច ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច និងដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សឃុំទាំង១០ សរុបជាច្រើនរូប។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានមានមតិផ្តាផ្ញើដល់ ក្រុមការងារគណៈកម្មាធិការគណបក្សស្រុក ឃុំជួយពិនិត្យមើលស្លាកគណបក្សដែលមានរូបភាពចាស់ៗត្រូវផ្លាស់ប្តូរ ដាក់ស្លាកគណបក្សថ្មីតាមការណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្ស ដែលមានរូបសម្តេចទាំងបី។ គណៈកម្មាធិការគណបក្សឃុំត្រូវមានអ្នកប្រចាំការនៅស្នាក់ការគណបក្សក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទាក់ទងនឹងការងារគណបក្ស និងផ្តោតលើការប្រជុំឱ្យបានទៀងទាត់ និងជាពិសេសផ្តោតសំខាន់លើបញ្ហាអនាម័យនៅក្នុងមូលដ្ឋានឱ្យមានបរិស្ថានស្អាត កុំឱ្យមានសំរាមផ្លាស្ទីកនៅតាមដងផ្លូវ និងទីសាធារណៈនានា។ ត្រូវយកចិត្តទុកដាក់គិតដល់សុខភាពរបស់ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតឱ្យបានជាប់លាប់ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតបានផ្ញើបន្ថែមដល់គណៈសាខាគណបក្សភូមិ-ឃុំ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សូមរាយការណ៍ជូនទៅប្រធានក្រុមការងារចុះតាមឃុំឱ្យបានដឹង ដើម្បីក្រុមការងាររៀបចំចុះសួរសុខទុក្ខនិងពាំនាំយកអំណោយជូនដល់ផ្ទះដោយផ្ទាល់ដៃ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តអំពីទិសដៅការងារក្នុងឆ្នាំ២០២៤នេះត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ចុះក្នុងបញ្ជីឱ្យបានច្បាស់លាស់ និងត្រូវរៀបចំធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើប័ណ្ណសមាជិកចូលបក្ស ត្រៀមបញ្ចូលក្នុងបញ្ជី គ.ជ.ប ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបោះឆ្នោតនាអាណត្តិបន្តបន្ទាប់ទៀត។

ជាកិច្ចបញ្ចប់ ក៏មានពិធីប្រគល់សេចក្តីសម្រេចជូនដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច រួមជាមួយសៀវភៅស្តីពី ស្រុកកំពង់ត្រឡាច នីតិកាលទី៧ ២០២៣-២០២៨ ដែលជាសៀវភៅចងក្រងអំពីទិន្នន័យគណបក្សស្រុកកំពង់ត្រឡាចទាំងមូល ទីតាំងមណ្ឌលរដ្ឋបាល និងពត៌មានផ្សេងៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង