**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សូមបង្កើនការប្រុងប្រយ័ត្ន! ភ្លៀងធ្លាក់មួយមេលាយឡំ ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ ឆក់យកជីវិតមនុស្សម្នាក់

ភ្នំពេញ៖ ឃុំល្វា​​ និងឃុំក្តុលតាហែន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ ធ្វើឱ្យមនុស្សម្នាក់ស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ឃុំចំនួន២ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ផ្គរ ន្ទះ ក្នុងនោះមាន ឃុំល្វា រន្ទះបាញ់ស្លាប់មនុស្សម្នាក់ឈ្មោះ ផា ណារ៉ាំង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងឃុំក្តុលតាហែន រងនូវការខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន០៤ខ្នង។ យ៉ាងណា បើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្ទថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង ដូច្នេះ ស្ថានភាពបែបនេះ នឹងធ្វើឱ្យខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងកណ្តាលអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

សូមរំឭកថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ស្រុកបាណន់ និងស្រុកថ្មគោល ក៏មានភ្លៀងកក់ខែមួយមេលាយទ្បំដោយផ្គររន្ទះ បាញ់មកលើពលរដ្ឋ៣នាក់បណ្តាលឱ្យរងរបួស ព្រមទាំងផ្ទះពលរដ្ឋចំនួន៣៧ខ្នងទៀតរងនូវការខូចខាតយ៉ាងដំណំ។ ដើម្បីរក្សាសុវត្ថិភាពពីរន្ទះអំឡុងពេលនៅក្នុងផ្ទះ បងប្អូនប្រជាពលរដ្ឋ គួរបិទបង្អួចផ្ទះឱ្យជិតព្រោះការបិទបង្អួចមិនត្រឹមតែជួយការពារមិនឱ្យទទឹកភ្លៀងទេ តែវាក៏ជារបាំងការពាររន្ទះបានមួយកម្រិតដែរ។ ហាមដាច់ខាតកុំរត់ទៅជ្រកនៅក្រោមដើមឈើណាមួយឱ្យសោះ ព្រោះពេលខ្លះរន្ទះអាចនឹងបាញ់ដើមឈើទាំងនោះ បានដោយស្មានមិនដល់ វាគ្មានសុវត្តិភាពទេ។ ទន្ទឹមនឹងនោះ ត្រូវចៀសវាងការប្រើទូរសព្ទគ្រប់ប្រភេទ ដូចជាការប្រើទូរសព្ទដៃលេងហ្គេម ឬលេងអ៊ីនធឺណិត។

ត្រូវបិទឧបករណ៍អគ្គិសនីគ្រប់ប្រភេទ បើមិនបិទវាហាក់បីដូចជាបង្កភាពងាយស្រួលឱ្យចរន្តអគ្គិសនីទាំងក្នុង និងក្រៅ (រន្ទះ) មានចរន្តរត់ឆ្លងកាត់គ្នាបានយ៉ាងល្អ ពេលនោះផ្ទះនឹងងាយរងគ្រោះថ្នាក់ដោយយថាហេតុ។ ត្រូវនៅឱ្យឆ្ងាយពីឧបករណ៍ដែលមានចរន្តអគ្គិសនីទាំងអស់ដូចជា៖ ទូរសព្ទ កុំព្យូទ័រ វិទ្យុ ទូរទស្សន៍ ហ្វ្រីភ្លើង ឬខ្សែភ្លើង និងឧបករណ៍ផ្សេងៗទៀត។ ត្រូវនៅឱ្យឆ្ងាយពីវត្ថុដែលធ្វើឡើងពីដែក និងកុំប៉ះពាល់វា។ ដោះគ្រឿងអលង្ការដែលធ្វើពីលោហៈធាតុចេញពីខ្លួនឱ្យអស់ និងត្រៀមរៀបចំភ្លើងបំភ្លឺនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវក្នុងនោះអាចប្រើពិល ឬទៀនមកប្រើប្រាស់ជំនួសអំពូលបាន។

ដោយទ្បែក ដើម្បីកាត់បន្ថយហានិភ័យរន្ទះអំឡុងពេលស្ថិតនៅបរិវេណខាងក្រៅគ្មានកន្លែងសុវត្ថិភាពដូចជា៖ នៅតំបន់ខ្ពង់រាប មានដូចជា ទីទួល តំបន់ភ្នំ ឬកំពូលភ្នំត្រូវប្រញាប់ចាកចេញភ្លាម។ ហាមដាច់ខាតកុំក្រាបទៅលើដី និងហាមដាច់ខាតមិនត្រូវជ្រកក្រោមដើមឈើនោះឡើយ ក៏មិនត្រូវជ្រកក្រោមផ្ទាំងថ្ម ឬថ្មចោតដែរ ព្រោះវាអាចបាក់សង្កត់ ឬរអិលធ្លាក់មកលើយើងបាន។ ត្រូវចាកចេញឱ្យឆ្ងាយពីថ្លុកត្រពាំង បឹងបួរ និងកន្លែងផ្សេងទៀតដែលមានដក់ ឬស្តុកទឹក។ ហាមនៅកន្លែងអាចចម្លងចរន្តអគ្គិសនី ដូចជា លួសបន្លា ខ្សែភ្លើង និងម៉ាស៊ីនផ្សេងៗ។ ត្រូវរត់ចេញពីវាលស្រែព្រោះវាងាយនឹងមានរន្ទះបាញ់ណាស់។ បើចៃដន្យនៅនៅក្រោមបង្គោលភ្លើងពេលមានភ្លៀងធ្លាក់ មានផ្លេកបន្ទោរ ផ្គរ ត្រូវប្រញាប់បន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំង២ជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង ៕

អត្ថបទដែលជាប់ទាក់ទង