**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការធ្វើតេស្តរកសារធាតុ​ញៀន នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឧត្តមសេនីឯក ឈឹម សិទ្ធិបុណ្យរិទ្ធ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំបែបបទ និងនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់របស់មន្ត្រីរាជការ ទីប្រឹក្សា មេធាវី ក្រុមប្រឹក្សាអ្នកច្បាប់ ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម​ ឡេង​ ប៉េង​ឡុង បានមានប្រសាសន៍ថា​ យោងតាមបទបញ្ជាលេខ​ ​០១ បប របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅតាមក្រសួង ស្ថាប័ន​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម​ចង់អោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជម្រាបជូនអង្គប្រជុំពីនីតិវិធីក្នុងការត្រួតពិនិត្យរកសារធាតុញៀន។

ឧត្តម​សេនីយ៍​ឯក​ ឈឹម សិទ្ធិ​បុណ្យរិទ្ធ បានមាន ប្រសាសន៍​ថា​ នីតិវិធីត្រួតពិនិត្យសារធាតុញៀនមានបីផ្នែក​ (១)ការរៀបចំធ្វើតេស្ត (២​)ទទួលលទ្ធផល​ក្រោយធ្វើតេស្ត (៣​)លទ្ធផល​ក្រោយធ្វើតេស្តពេលវិជ្ជមាន និងធ្វើទៅតាមនីតិវិធីច្បាប់។

ឯកឧត្តម​ ឡេង​ ប៉េងឡុង បានថ្លែង​អំណរគុណ​ជូន​ អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់ដែលបានបកស្រាយពន្យល់យ៉ាងក្បោះក្បាយពីបែបបទនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាអោយមានការរីកចម្រើនឡើង​ ៕

អត្ថបទដែលជាប់ទាក់ទង