**សម្តេច ឃួន សុដារី៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក**តោះមកដឹងពីប្រវត្តិសង្ខេបរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ

ចិននិងអឺរ៉ុបដំណើរឆ្ពោះទៅរក្សាសន្តិភាពពិភពលោក និងកំណើនសកល

ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិន និងអឺរ៉ុបមានការរីកចម្រើនយ៉ាងខ្លាំង ដោយចាប់តាំងពីទំនាក់ទំនងការទូតរវាងចិននិងហុងគ្រីកាលពី៧៥ឆ្នាំមុន ហើយចិននិងបារាំងតាំងពី៦០ឆ្នាំមុនរួចមក។ រាល់ពេលនៃដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនមកកាន់អឺរ៉ុប ពិភពលោកយល់កាន់តែស៊ីជម្រៅពីតួនាទីសកម្មនិងខ្លាំងក្លារបស់ប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចដែលពោរពេញដោយភក្តីភាពចំពោះអរិយធម៌ សន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងកំណើនសេដ្ឋកិច្ចពិភពលោក។ ក្នុងនាមជាប្រទេសមហាអំណាចដែលពោរពេញដោយទំនួលខុសត្រូវចំពោះសុខសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ លោក Xi Jinping ប្រធានរដ្ឋចិនតែងផ្តល់ប្រាជ្ញាចិនចូលរួមក្នុងការបោះយុថ្កាលំនឹងសន្តិភាពពិភពលោក និងសាងមាគ៌ានៃសុខដុមនីយកម្មសង្គមមនុស្សជាតិ។ បន្ថែមពីលើនេះ ចំណងការទូត៦០ឆ្នាំរវាងចិននិងបារាំង ដោយបារាំងដែលជាមហាអំណាចបស្ចិមប្រទេសដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិនថ្មី នេះជាការគូសបញ្ជាក់ថាចិនតែងបានប្រកៀកស្មាជាប់ជានិច្ចជាមួយបារាំងនិយាយដោយឡែក ជាមួយអឺរ៉ុបនិយាយរួម ដើម្បីរួមគ្នាផ្តល់ជាដំណោះស្រាយយូរអង្វែងចំពោះបញ្ហាប្រឈមសកល ដោយបង្កើនកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិភាពក្នុងពេលដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃសង្គ្រាមត្រជាក់ ជាក់ស្តែងឆ្នាំ២០២៤នេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់អឺរ៉ុប ដោយលោកបានបំពេញទស្សនកិច្ចនៅប្រទេសបារាំង ប្រទេសស៊ែប៊ី និង ប្រទេសហុងគ្រី គឺជាការបង្ហាញនូវឫទ្ធានុភាព និងឧត្តមានុភាពនៃប្រាជ្ញាចិនចូលរួមក្នុងដំណោះស្រាយបញ្ហាសកលដែលរាប់បញ្ចូលការស្វះស្វែងរកសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការរឹតបន្តឹងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន ដែលជាការបង្ហាញថា ចិននិងអឺរ៉ុបបានរួមសហការជាមួយគ្នា ងើបឡើងតទល់ជាមួយនឹងឧបសគ្គនានា ដើម្បីរួមគ្នាបង្កើននូវទំនុកចិត្តបញ្ចេញសកម្មភាព និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតភ្លឺស្វាងទាំងអស់គ្នា។

ដោយពោរពេញនឹងការស្វះស្វែងរកសន្តិភាពជូនពិភពលោក ជាពិសេសក្នុងបញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង គំនិតផ្តួចផ្តើមសន្តិសុខសកលដែលលោក Xi Jinping បានលាតត្រដាងកាលពីខែមេសា ឆ្នាំ២០២២ នៅតែជាខ្លឹមសារដ៏មានតម្លៃសារវន្តជាមូលដ្ឋាននៅក្នុងការពិភាក្សាកាន់តែស៊ីជម្រៅពីដំណើរឆ្ពោះទៅកាន់សន្តិភាពពិភពលោក។ ជាក់ស្តែង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅបារាំង លោក Xi Jinping ដែលបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ហើយចិនបាននាំបារាំងឈានដល់គំនិតឯកភាពរួមអំពីស្ថានការណ៍មជ្ឈិមបូព៌ា ហើយចិននិងបារាំងរំពឹងយ៉ាងមុតមាំថា ការចាប់ដៃគ្នារួមគ្នាពិតជាអាចស្វែងរកទិសដៅដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិដើម្បីឆ្លើយតបនឹងមានភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន។ អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភ គឺការបដិសេធមិនប្រឈមមុខតទល់នឹងបញ្ហា ហើយមិនដឹងថា ត្រូវធ្វើយ៉ាងណាចំពោះបញ្ហាទាំងនោះ។ ដោយប្រឈមនឹងកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងពេលតែមួយ កិច្ចការដែលយើងត្រូវធ្វើ គឺការឆក់យកនូវរាល់កាលានុវត្តភាពដែលមាន រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយកំណត់ទិសដៅដ៏ត្រឹមត្រូវសម្រាប់សន្តិភាពពិភពលោក។

ដោយមានឆន្ទៈបង្កើនវិបុលភាពនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រាល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ប្រទេសចិនដែលមានអរិយធម៌ចំណាស់ជាង៥០០០ឆ្នាំពោរពេញដោយភក្តីភាពយ៉ាងស្មោះស្ម័គ្រគាំពារសម្បត្តិវប្បធម៌មនុស្សជាតិ ហើយមជ្ឈមណ្ឌលវប្បធម៌ដំបូងគេដែលចិនបានបង្កើតឡើងនៅប្រទេសលោកខាងលិច គឺមានទីតាំងនៅទីក្រុងប៉ារីស ដើម្បីផ្តល់កម្លាំងចលករបន្ថែមដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាក់ស្តែងកាលពីឆ្នាំ២០១៤ ចិននិងបារាំងបានបើកការហោះហើរត្រង់ ឆ្នាំ២០២៤នេះ ចិននិងស៊ែប៊ីដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់ពីទីក្រុង Belgrade ទៅទីក្រុងសៀងហៃ និងទីក្រុងក្វាងចូវ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចសម្រាប់អឺរ៉ុប។
ដោយប្រកាន់ខ្ជាប់ជានិច្ចនូវភក្តីភាពលើការគាំពារបរិស្ថានហើយជំរុញដល់ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអរិយធម៌អេកូឡូស៊ីនៅក្នុងប្រទេសចិនដែលប្រជាជនចិនយល់ថាប្រៀបដូចជាការរក្សានូវកែវភ្នែករបស់ខ្លួនបានក្លាយជាបទពិសោធន៍យ៉ាងប្រពៃសម្រាប់ជាទឡ្ហីករណ៍ជូនដល់លោក Xi Jinping យកទៅចែករំលែកជូនដល់អង្គមហាសន្និបាតពិភពលោកស្តីពីបម្រែបម្រួលអាកាសធាតុ នាខែវិច្ឆិកា ឆ្នាំ២០១៥ នៅបារាំង។ សមាជិកទាំងអស់នៃអង្គមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុបានយល់ស្របគ្នាថា បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីលោក Xi Jinping នោះមហាសន្និបាតនេះមិនអាចឈានដល់កិច្ចព្រមព្រៀងរួមបានឡើយ ហើយ«កិច្ចព្រមព្រៀងទីក្រុងប៉ារីស»នេះ គឺជាជោគជ័យ ដែលពិបាកសម្រេចមួយ ដែលស្របតាមនិន្នាការនៃការអភិវឌ្ឍជាសកល ព្រោះនេះគឺជាការទទួលខុសត្រូវដែលយើងចាំបាច់ត្រូវធ្វើដើម្បីមនុស្សជំនាន់ក្រោយ»។ សំខាន់ជាងនេះទៀត ចិនមានភាពក្លាហានក្នុងការចាត់វិធានការដោះស្រាយបញ្ហាទាំងនោះ ជាក់ស្តែងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានពង្រីកទាំងបរិមាណ និងពង្រឹងគុណភាពនៃការផលិត និងការលក់រថយន្តអគ្គិសនីទៅកាន់ពិភពលោក ជាពិសេសទៅកាន់អឺរ៉ុប ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសហុងគ្រីបានក្លាយជាទីតាំងដែលក្រុមហ៊ុនរថយន្តអគ្គិសនី និងអាគុយរបស់ចិនបានវិនិយោគ និងសាងសង់រោងចក្រ ដែលនាំឱ្យហុងគ្រី បានក្លាយជាស្ពានសម្រាប់ក្រុមហ៊ុនចិនចូលទៅកាន់ទីផ្សារអឺរ៉ុប ។

ហុងគ្រីជាប្រទេសអឺរ៉ុបដំបូងគេដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ» កាលពីខែឧសភា ឆ្នាំ២០១៧។ ការរួមគ្នារវាងចិននិងបណ្តាប្រទេសអឺរ៉ុបក្នុងការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» បានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងបណ្តាប្រទេសទាំងនោះ ដោយមានហុងគ្រី និងស៊ែប៊ីជាឧទាហរណ៍ ដែលបានជំរុញដល់កិច្ចកសាងសហគមន៍រួមវាសនាក្នុងយុគសម័យថ្មី ផ្តល់ផលប្រយោជន៍ដល់ប្រជាជន ក៏ដូចជារួមចំណែកថ្មីក្នុងការជំរុញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ ស្របនឹងប្រសាសន៍របស់លោក Lazlo Palkovicz អតីតរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យារបស់ប្រទេសហុងគ្រីបានមានប្រសាសន៍ថា «ដោយគាំទ្រទាំងស្រុងដោយប្រទេសចិន ខ្សែរថភ្លើងល្បឿនលឿនពី Belgrade ប្រទេសស៊ែប៊ី ទៅ Budapest ប្រទេសហុងគ្រី ចំណាយរយៈពេលធ្វើដំណើរត្រឹមតែ៣ម៉ោងនិង៣០នាទី ប៉ុណ្ណោះ។ នេះជាការប្តេជ្ញាចិត្តរបស់ចិនជាមួយនិងអឺរ៉ុបក្នុងការបង្កើនសេដ្ឋកិច្ចបើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ តាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ ។

ជារួម លទ្ធផលដ៏ត្រចះត្រចង់បានលាតត្រដាងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ទៅកាន់អឺរ៉ុបនាខែឧសភា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តដល់បារាំង ស៊ែប៊ី និងហុងគ្រី ព្រមទាំងបណ្តាប្រទេសនានានៅអឺរ៉ុប ជំរុញយ៉ាងខ្លាំងដល់ការកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងវប្បធម៌ ក្នុងគោលដៅរួមគ្នាការពារពហុភាគីនិយម និងលើកកម្ពស់សន្តិភាព និងវិបុលភាពពិភពលោក ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង