ក្រុមមន្រ្តីឧទ្យានុរក្ស អំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ
ភ្នំពេញ៖ យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានបញ្ជាក់ថា សត្វទន្រ្ទីតធំបានបំលាស់ទី ពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលីបានមកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុង ខេត្តតាកែវ កំឡុងចុងខែមេសា ឆ្នាំ២០២៤កន្លងមក។
ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបាន កត់ត្រាពងសត្វទន្ទ្រីតធំនាពេលថ្មីៗមកនេះយ៉ាងហោចណាស់ចំនួន០៤សម្បុក។
កត្តាភ្លើងឆេះព្រៃ និង វាលស្មៅគឺជាប្រឈមដ៏ធំសម្រាប់ការពងកូនរបស់សត្វនេះ។ ជាមួយគ្នាដោយសារនាពេលនេះអាកាសធាតុក្តៅហែង ក្រុមមន្រ្តី ឧទ្យានុរក្សបានអំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យខានតែបានទាំងអស់គ្នា៕